ស្វីស៖ មន្ទីរពេទ្យគន្ធបុប្ជានៅថ្ងៃទី១០ កុម្ភៈ ២០២២បានអោយដឹងថា អ្នកស្រី វេជ្ជបណ្ឌិត Annaregula Lutz- Richner ជាបងស្រីច្បងរបស់លោកវេជ្ជ Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩២ បានទទួលមរណភាពក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានអ្នកស្រីនាទីក្រុងហ្សុយរិក ប្រទេសស្វីស នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
ពិធីបុណ្យ៧ថ្ងៃរំលឹកគុណសព នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ នៅឯព្រះវិហារ «Church Doma/Ems » ប្រទេសស្វីស ជំនួសឲ្យបាច់ផ្កា គឺការបរិច្ចាគថវិកា ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា តាមលេខគណនេយ្យ៖ IBAN CH98 0900 0000 8006 0699 1។
ជីវិតរបស់អ្នកស្រី Annaregula Lutz- Richner គឺជាផ្នែកមួយនៃមរតកនិងជីវិតរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺ និងមន្ទីពេទ្យគន្ធបុប្ផា ។
យើង គោរពវិញ្ញាណក្ខន្ធនៃសព និងចងចាំ Annaregula Lutz- Richner និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកស្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
រូបភាព៖ មន្ទីរពេទ្យគន្ធបុប្ផា&ជ័យវរ័្មនទី៧-KBHs