ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងព្រះសីហនុ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់​ រួម​និង​គ្រឿង​ញៀន​ជិត​២០កញ្ចប់​ ត្រូវ​កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះបង្រ្កាប​ និងឃាត់ខ្លួនជាក់ស្តែង។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ 

ជនសង្ស័យមានឈ្មោះ​ សុខ​ ហេង​ ភេទប្រុស ឆ្នាំកំណេីត​ ១៩៩៣​ ជនជាតិវៀតណាម​ មុខរបរលក់ពងមាន់អាំង ទីលំនៅបច្ចុប្ប្ន្ននក្រុម​១៦​ ភូមិ០១​ សង្កាត់ ០៤​ ក្រុង-ខេត្តព្រះសីហនុ​ ស្រុកកំណេីត​ កោះស្តេច​ ខេត្តកោះកុង ។ 

ប្រភពដដែលបន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅវេលាម៉ោង១១​និង​០០នាទី ស្ថិតនៅភូមិដូង ក្រុម​១៧​ ភូមិ​០១​ សង្កាត់​លេខ​០៤​ ក្រុង-ខេត្តព្រះសីហនុ ។ 

ដោយឡែក​វត្ថុតាងរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ១៨​ កញ្ចប់ 

-ទូរស័ព្ទ០១​គ្រឿង 

-ម៉ូតូ ០១គ្រឿង ។ 

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖