ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បាននឹងកំពុងបន្តជំរុញផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មកិត្តិនាមរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងគោលដៅ អេកូទេសចរណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា។ វិស័យទេសចរណ៍ គឺជាសសរស្ដម្ភមួយយ៉ាង សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺ កូវីដ-១៩ ដូចគ្នានឹងវិស័យទេសចរណ៍នៅកម្រិតសកល។ ខណៈដែលការធ្វើដំណើរអន្តរជាតិនៅតែ មិនទាន់ប្រាកដប្រជា ក្រសួងទេសចរណ៍បាននឹងកំពុងបន្តពង្រឹងចំណាប់អារម្មណ៍ប្រជាជនដែល រស់ក្នុងប្រទេសលើភាពទាក់ទាញរបស់តំបន់ទេសចរណ៍ក្នុងស្រុក។ ជាមួយនឹងជំនួយហិរញ្ញប្បទាន ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងកិច្ចសហការជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Redhill Communications ក្រសួងទេសចរណ៍បាននឹងកំពុងចាប់ផ្ដើមផ្សព្វផ្សាយយុទ្ធនាការទីផ្សារឌីជីថល ដែលមានឈ្មោះថា “យុទ្ធនាការស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
ក្នុងអំឡុងខែមករាកន្លងទៅថ្មីៗនេះ តារាល្បីឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិត ដូចជា លោក ថន តុលា, កញ្ញា ឃន លាងអង, កញ្ញា ឌី ចាន់ស្រីមុំ, លោក ផេង រតនះ និងក្រុមផ្សងព្រេងដានជើង បានចូល រួមក្នុងកម្មវិធី “ដំណើរកម្សាន្តអាថ៌កំបាំង ដែលបានរៀបចំនៅទូទាំងព្រះរាជាណាចក្រអច្ឆរិយៈ។ លិខិតអញ្ជើញត្រូវបានផ្ញើទៅកាន់ពួកគាត់ ដោយមានព័ត៌មានលម្អិតអំពីអ្វីដែលត្រូវត្រៀមសម្រាប់ ការធ្វើដំណើរ ប៉ុន្តែទិសដៅដំណើរកម្សាន្តត្រូវបានរក្សាជាសំងាត់ ដើម្បីបង្កើតបរិយាកាសភ្ញាក់ផ្អើល ដល់ពួកគាត់។ ដោយមានកិច្ចសហការជាមួយដៃគូពាក់ព័ន្ធផ្នែកអេកូទេសចរណ៍ និងទសចរណ៍ ធម្មជាតិនៅទូទាំងប្រទេស តារាកិត្តិយសត្រូវបាននាំទៅកាន់កន្លែងទេសចរណ៍ធម្មជាតិផ្សេងៗគ្នា ដែល គេមិនសូវស្គាល់នៅក្នុងប្រទេស ដើម្បីឱ្យពួកគេផ្សព្វផ្សាយចែករំលែកពីទីកន្លែងទាំងនោះទៅកាន់ អ្នកដទៃ។ ជាមួយនឹង “ដំណើរកម្សាន្តអាថ៌កំបាំង ដែលកំពុងត្រូវបានរៀបចំនេះ ក៏អាចនឹងមានតារា កិត្តិយសជាច្រើនរូបទៀតនឹងចូលរួម ហើយដំណើរកម្សាន្តកាន់តែច្រើនអាចត្រូវបានរៀបចំ ដោយពាំនាំនូវតំបន់ទេសចរណ៍ជាច្រើនទៀតដើម្បីបង្ហាញជូនសាធារណជន។ ក្រសួងទេសចរណ៍ សូម លើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងស្រុក ទាំងខ្មែរ និងបរទេសដែលរស់នៅកម្ពុជា សូមតាមដាន ដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ទាំងនេះ នៅលើទំព័រ Facebook និង Instagram @tastethewondersofcambodia ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង។ លើសពីនេះទៀត ក្រសួងទេសចរណ៍ សូមណនាំគេហទំព័រថ្មី២ទៀត សម្រាប់ផ្សព្វផ្សាយពីអេកូទេសចរណ៍នៅកម្ពុជា www.ecocambodia.org bgunumitor www.lastecambodia.org1
បន្ទាប់ពីដំណើរកម្សាន្តអាថ៌កំបាំង យើងនឹងចាប់ផ្តើមកម្មវិធី “មហោស្រពម្ហូបអាហារនិម្មិត (Virtual Food Festival) ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរបែបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ មហោស្រពនេះនឹងរៀបចំផ្សាយផ្ទាល់នៅលើទំព័រ Facebook ថ្មីរបស់ក្រសួងទេសចរណ៍ @tastethewondersofcambodia។ កម្មវិធីមហោស្រពម្ហូបអាហារនិម្មិត បានចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីពិធីការនី កញ្ញា សុភ័ក្ត្រ កុសុមា ហើយនឹងត្រូវរៀបចំក្នុងមួយ សប្ដាហ៍ម្តង សម្រាប់រយៈពេល ៤សប្ដាហ៍ជាប់ៗគ្នា។ ភោជនីយដ្ឋានដៃគូ ដែលនឹងបង្ហាញម្ហូបខ្មែរ តាមតំបន់ជាច្រើន រួមមាន ភោជនីយដ្ឋាន One More, ភោជនីយដ្ឋាន Eleven_One Kitchen, ភោជនីយដ្ឋាន Labaab, ភោជនីយដ្ឋាន 123 Pig, ភោជនីយដ្ឋាន Mahob និងភោជនីយដ្ឋានជាច្រើន ទៀត។ នៅសប្តាហ៍ទីពីរ មេចុងភៅ ម៉ក់ ម៉េងលី នឹងបង្ហាញស្នាដៃរបស់គាត់ពីរបៀបចម្អិនម្ហូបខ្មែរ តាមរយៈ master class ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា “ក្រសួងទេសចរណ៍ មានក្តីសោមនស្សក្នុងការបង្ហាញពីអច្ឆរិយៈភាពរបស់កម្ពុជា តាមរយៈការណែនាំពីគោលដៅអកូ ទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ដែលមិនសូវមានអ្នកស្គាល់ច្រើននៅឡើយ រួមជាមួយនិងការបង្ហាញពីម្ហូបអាហារខ្មែរដ៏អស្ចារ្យដែលយើងមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈ «កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍» (ICEP) ដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងដោយមានកិច្ចសហការពីក្រុមហ៊ុន Redhill Communications យើងសង្ឃឹមថាកម្មវិធី “ដំណើរកម្សាន្តអាថ៌កំបាំង” និង “មហោស្រពម្ហូបអាហារនិម្មិត” នឹងជួយបង្កើន ចំណាប់អារម្មណ៍របស់ពលរដ្ឋខ្មែរក្នុងស្រុក និងជនបរទេសដលរស់នៅកម្ពុជាទាំងអស់ ក្នុងការ ស្វែងយល់អំពីព្រះរាជាណាចក្រកម្ពុជាកាន់តែស៊ីជម្រៅបន្ថែមទៀត លើសពីតំបន់ដែលមានកេរ្តិ៍ឈ្មោះ ស្រាប់ ក៏ដូចជាលើកទឹកចិត្តពួកគាត់ឱ្យភ្លក់រសជាតិម្ហូបអាហារខ្មែរ។ សកម្មភាពនេះនឹងមិនត្រឹមតែ
លើកទឹកចិត្តប្រជាជនឱ្យស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយ ជំរុញការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយពីរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩។”
កំណត់ចំណាំសម្រាប់ Editors
កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) — – ជាគំនិតផ្តួចផ្តើមរបស់ក្រសួង ទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយ មានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ កម្មវិធីរយៈពេល ៤ ឆ្នាំ នេះមាន គោលបំណងពង្រឹងវិស័យទេសចរណ៍ ដោយពង្រឹងសមត្ថភាពទាំងក្នុងវិស័យរដ្ឋ និងឯកជន។ កម្មវិធី នេះ បានដាក់ចេញនូវសកម្មភាពថ្មីៗរួមមាន ការរៀបចំយុទ្ធនាការវីដេអូផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ (Taste Cambodia), ការសិក្សាដើម្បីជួយពង្រឹងការធ្វើទីផ្សារ និងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ និងបុគ្គលិកសមាគមទេសចរណ៍ផ្នែកឯកជន។ សកម្មភាពបន្តបន្ទាប់នាពេល អនាគត រួមមានការគាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍នៅខេត្តកំពង់ស្ពឺ និងការបង្កើតដំណោះ ស្រាយសម្រាប់វិស័យទេសចរណ៍ឆ្លាតវៃ (SMART TOURISM) សម្រាប់ទេសចរណ៍ទីក្រុងក្នុង រាជធានីភ្នំពេញ។
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement -AFD) ជាស្ថាប័នអនុវត្តគោល នយោបាយរបស់ប្រទេសបារាំងស្ដីពីការអភិវឌ្ឍអន្តរជាតិ និងសាមគ្គីភាព។ AFD គាំទ្រ និងជំរុញឱ្យ មានការផ្លាស់ប្តូរឆ្ពោះទៅកាន់ពិភពលោកដែលមានភាពស្មើគ្នា និងមានភាពធន់ជាងមុន តាមរយៈ ការផ្តល់ហិរញ្ញប្បទានដល់អង្គការក្រៅរដ្ឋាភិបាល និងវិស័យសាធារណៈ ក៏ដូចជាការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សាយរបស់ខ្លួន។ AFD ក៏មានផ្តល់ការបណ្តុះបណ្តាលអំពីការអភិវឌ្ឍប្រកបដោយ និរន្តភាព (នៅ AFD Campus) និងសកម្មភាពលើកកម្ពស់ការយល់ដឹងផ្សេងទៀតនៅប្រទេសបារាំង។ AFD មានវត្តមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ និងបានកំពុងគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាដោយផ្ដោតលើផ្នែកសំខាន់ៗចំនួន២ គឺ ការជំរុញការអភិវឌ្ឍមូលដ្ឋានប្រកបដោយ តុល្យភាព និងការគាំទ្រវិស័យផលិតកម្ម។
REDHILL Communications គឺជាក្រុមហ៊ុនទំនាក់ទំនងសាធារណៈ ឌីជីថល ដែលបានចុះកិច្ចសន្យា ដោយ ក្រសួងទេសចរណ៍ ដើម្បីអនុវត្តសកម្មភាពទាំងនេះក្រោមក្របខណ្ឌនៃកម្មវិធី TCBPៗ ពួកគេ
ផ្តល់ការពិគ្រោះយោបល់ និងយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងសាធារណៈ ការផ្សាយតាមប្រព័ន្ធ ឌីជីថល ការគ្រប់គ្រងវិបត្តិ ទំនាក់ទំនងផ្ទៃក្នុង និងការផ្សព្វផ្សាយម៉ាកនៅក្នុងវិស័យជាច្រើន៕
ដោយ ៖ សុខ ខេមរា