ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុនម៉ានី អបអរសាទរដល់ក្រុម U23 កម្ពុជា ដែលបាននាំជ័យជម្នះ ៦-០ ជាមួយប្រទេសប្រ៊ុយណេ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះបានថ្លែងអបអរសាទរដល់ក្រុម U23 កម្ពុជា ដែលបាននាំជ័យជម្នះ ៦-០ ពេលប្រកួតជាមួយប្រទេសប្រ៊ុយណេ ។ 

   លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថាខ្ញុំជឿជាក់ថាយើងពិតជាធ្វើបាន! យើងធ្វើបាន! 

អបអរសាទរដល់ក្រុម U23 កម្ពុជាដែលបាននាំជ័យជម្នះដ៏ត្រចះត្រចង់ជូនជាតិ និងមាតុភូមិ។ ជយោ! ព្រះរាជាណាចក្រកម្ពុជា! 

   លោកបន្តថា ប៉ុន្តែណា កុំដកដៃ! ចូរប្រឹងប្រែងបន្ថែម ដើម្បីឈានឆ្ពោះទៅភាពជោគជ័យបន្ថែមទៀតសម្រាប់កម្ពុជាយើង។

   សូមបញ្ជាក់ថា កាលពីយប់ម្សិលមិញ ការប្រកួតដ៏ស្វិតស្វាញក្រោមតំណក់ទឹកភ្លៀងយ៉ាងខ្លាំង ទីបំផុត ! ⚽️ ចប់ការប្រកួត៖ 🇰🇭 កម្ពុជា ៦-០ ប្រ៊ុយណេ 🇧🇳 ។ 

ជ័យជម្នះនេះ ធ្វើឱ្យក្រុមគោព្រៃជំទង់កម្ពុជាទទួល​បាន៣ពិន្ទុ និង​ឈរ​កំ​ពូល​តា​រាង​ពូល A ជាបណ្ដោះអាសន្ន នៃ​ពាន​រង្វាន់ AFF U23 Championship 2022 ។

  សូមកុំភ្លេច យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣  កីឡារស់ក្នុងសន្ដិភាព SPORTS LIVE IN PEACE បន្ថែមទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖