ខេត្តបាត់ដំបង ៖ កាលពីថ្ងៃចន្ទ ១៣កេីតខែមាឃឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ១៥និង២៥នាទី នៅចំណុចក្រុមទី១០ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ឈ្មោះ ឈុំ វិបុល ភេទប្រុស អាយុ៤២ ឆ្នាំ មានទីលំនៅក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្តកិច្ចជំនាញបានបន្តថា÷វត្ថុតាងដែលដកហូតយកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១០ថង់ សង្ស័យមានសារធាតុញៀន(ទម្ងន់ ១២,៦៩ក្រាម ទាំងសម្បក) ។
-ទូរស័ព្ទដៃចំនួន០១ គ្រឿង
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ ចំនួន ០១គ្រឿង
– កូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់ មួយចំនួន ។
បន្ទាប់ពីបានឃាត់ខ្លួនសង្ស័យរួចនគរបាលជំនាញនៃអធិការក្រុងបាត់ដំបងកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងខាងលេីមកកាន់ការិយាល័យជំនាញនៃស្នងការខេត្តបាត់ដំបង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ដោយ៖ ស សារ៉េត