ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ករណីខ្លះ វាមិនត្រឹមតែជាពាក្យសម្ដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានបុរសម្នាក់អាចជាវាខ្មិន ឬគ្រូបង្រៀនរបៀបរកសុី បានបញ្ជាក់បន្តិចវាយប្រហារមកលើ អាជ្ញាធរ ស្ថាប័ន របស់រដ្ឋ ដោយគ្មានយល់ពី តួនាទី ភារកិច្ច ហើយលើកតម្កើងខ្លួនឯងជាអ្នកចេះ អ្នកសេដ្ឋកិច្ច ស្រែកក្តែងៗ ដល់សិស្សអោយស្តាប់ គឺមានប្រតិកម្មជាច្រើនពីថ្នាក់ដឹកនាំ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្ត៏មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។  ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។ 

លោកបន្តថា, ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង។

ដោយឡែកលោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា កាលពីម្សិលមុិញ ក៏បញ្ចេញមតិរិះគន់ផងដែរ លើផេកផ្លូវការរបស់គាត់ ដោយសរសេរថា,តើមានមនុស្សប្រភេទនេះប៉ុន្មាននាក់? គាត់មានបេះដូងជាអ្វី? តើគាត់ជាខ្មែរ ឬជាអ្នកណា? គាត់គិតរឿងផលប្រយោជន៍របស់គាត់ គាត់ពុំមានគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ។ 

អ្នកមើលទៅប្រទេសរុស្ស៊ី នៅសាំងពីជូប៊ូក (saint petersburg) គឺគេកំណត់ការសាងសង់ បើចង់សាងសង់ខ្ពស់ អាចទៅម៉ូស្គូបាន។ 

អ្នកអាចមើលទីក្រុងវ៉ាស៊ីងតោន មិនអាចសង់កម្ពស់លើសពីសេតវិមាន (White House) បានទេ។ ប្រសិនបើចង់សង់ខ្ពស់ ត្រូវទៅទីក្រុងញូវយ៉ក។ 

តើនៅកម្ពុជាមានមនុស្សបែបនេះប៉ុន្មាននាក់? នៅខ្មែរមិនខ្វះទេកន្លែងសាងសង់ខ្ពស់ ដើរចេញពីខេត្តសៀមរាប គេអាចសាងសង់ប៉ុន្មានពាន់ជាន់នៅខេត្តណាក៏បានដែរ ដោយកម្ពុជាមាន២៤រាជធានី-ខេត្ត ប៉ុន្តែមិនមែននៅសៀមរាបទេ។

សូមបញ្ជាក់ថា, បុរសម្នាក់ដែលអំនួតនេះ បានចោទអាជ្ញាធរ ជំនាញ ហេតុអីមិនអោយអ្នកវិនិយោគ សង់សណ្ឋាគារខ្ពស់ៗនៅខេត្តសៀម ? តាមពិតហាក់មិនដឹងអ្វីជាច្បាប់ ដែនដីនគរូបនីយកម្ម នោះឡើយ។ ដូចគ្នាស្ថាប័នពាក់ព័ន្ធ ហៅបុគ្គលរូបនោះ មកអប់រំ ជៀសវាង សាងកំហុស បង្រៀនមនុស្សអោយដើរផ្លូវខុស ដោយសារតែគំនិតសេដ្ឋកិច្ចឆ្វេងនិយមរបស់ខ្លួននោះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖