ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើបនឹង រុឺម៉កដឹកធ្យូង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តទំនើបបានបើកបុករុឺម៉កដឹកធ្យូងពេញទំហឹងនិងអូសជាច្រើនម៉ែត្រ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥៖៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នៅចំណុចកែងការាសសាំងតេលា និងហាងហ្រ្វេន ក្នុងភូមិទី៨ សង្កាត់-ក្រុងកំពង់ចាម។

   អ្នកបើកបររថយន្តឈ្មោះ យុទ្ធ សុវណ្ណរតនៈ ភេទប្រុស រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។

   ចំណែកជនរងគ្រោះទី១-ឈ្មោះ មាត់ ញ៉ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសជើងធ្ងន់ ។  ទី២-ឈ្មោះ សា កៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម របួសស្រាល ។

   ករណីនេះត្រូវបាននគរបាលជំនាញក្រុងកំពង់ចាមស្ទូចយកវត្ថុតាងទៅរក្សាទុករង់ចាំបន្តនីតិវិធី៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖