ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូវីវ៉ាឆ្លងផ្លូវត្រូវម៉ូតូហុងដាបុករងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវនារីម្នាក់ជិះម៉ូតូជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលទាំងសងខាង​ កាលពីវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិច​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ 

   តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CI-5785 ធ្វេីដំណេីរឆ្លងផ្លូវពីជេីងទៅត្បូង ហើយភ្លាមៗនោះស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខពោធិ៍សាត់​ 1J-5737​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ក្នុងទិសដៅពីកេីតទៅលិចជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្តាលឱ្យភាគីខាងនារីរងរបួសធ្ងន់។ 

    ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖