ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅស្រុកកំពង់ត្រឡាចប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖  គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82 ដែលជាគ្រាប់យុទ្ធភ័ណ្ឌកាកសំណល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

     លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ ថាកាលពីថ្ងៃទី១៧ កុម្ភ: ប្រជាពលរដ្ឋជីកដីដឹកចាក់ផ្លូវ ក៏បានប្រទះឃើញគ្រាប់បែក១គ្រាប់ ដ៏ធំជាគ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទ MK.82 មួយគ្រាប់ ក្រោពីប្រទះឃើញហើយ ក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាល និងបន្តទៅអង្គភាពស៊ីម៉ាក់ទើបអង្គភាព CMAC មកយកគ្រាប់នោះទៅទុកឬបន្សាប ដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

      អធិការនគរបាលស្រុកកំពង់ត្រឡាចក៏បានបញ្ជាក់ទៀតថានេះមិនមែនជាលើកទីមួយទេដែលប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ សល់ពីសង្រ្គាម៕

ដោយ ៖ ចន្ថា


ចែករំលែក៖