កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រថៃ ទើបនឹងបង្ហាញអំពីផ្ទះលំហែប្រណីតរបស់ខ្លួននៅក្នុងខេត្តឈៀងរ៉ៃមានទំហំដីប្រហែល១០០រ៉ៃ ឬប្រមានជាង១៦ហិកតា។ ផ្ទះនេះមានរ៉ៃ ឧត្តមសុខ វាជា ឈ្មោះម្តាយរបស់ លោកBird Thongchai នោះតែម្តង ហើយវាបានបង្ហាញពីភាពស្តុកស្តម្ភក្នុងជីវិតជាកំលោះចាស់។
អ្វីដែលគេចាប់អារម្មណ៍ផ្ទះលម្ហែរបស់លោកមានទាំងកសិដ្ឋាន វាលស្រែ ចម្ការផ្សិត និងផ្ទះសម្បែង ដែលវាប្រៀបដូចជាផ្ទះបាយធំមួយដែលមានដំណាំគ្រប់ប្រភេទរួមទាំងស្រូវ បន្លែ និងផ្លែឈើ។ មិនរស់នៅតែម្នាក់ឯងឡើយ តារាចម្រៀងលំដាប់លេខ ១ ប្រចាំប្រទេសថៃ រូបនេះបានបង្កើតការងារសម្រាប់អ្នករស់នៅជុំវិញដែលធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរ និងច្រណែនជីវិតខ្ពស់ត្រដែតរបស់លោក។ លោក ត្រូវបានគេស្គាល់ថា ជាមនុស្សស្រលាញ់ធម្មជាតិខ្លាំង ដោយលោកបានចំណាយពេលស្ទើរពាក់កណ្តាលជីវិតរបស់លោក ទិញដីសង់ផ្ទះ សម្រាប់លំហែផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារនេះ ហើយវាគឺជាទីកន្លែងដែលលោកស្នាក់នៅប្រចាំគ្រប់ពេលទំនេរពីការងារ ដោយមានការជួយមើលខុសត្រូវពីបងប្រុសបង្កើតរបស់លោកចំនួន ២ រូប តែបច្ចុប្បន្ននៅសល់តែបងធំម្នាក់ ម្នាក់ទៀតបានរើចេញទៅនៅជាមួយក្រុមគ្រួសារ។ក្នុងទីធ្លាដីផ្ទះដ៏ធំទូលាយ លោក Bird និងបងប្រុស មានដាំដំណាំជាច្រើន ដោយមានទាំងស្រូវស្រែ បន្លែបង្កា និងដំណាំហូបផ្លែផ្សេងៗ។ ក្រៅពីនេះលោកក៏បានគិតគូរដល់បរិស្ថាន ដោយថាមពលអគ្គិសនីស្ទើរតែទាំងស្រុងក្នុងផ្ទះនេះ គឺបានមកពីការប្រើបន្ទះសូឡា។
គួរបញ្ជាក់ដែរថា លោក Bird បានប្រឡូកចូលវិស័យសិល្បៈថៃតាំងពីឆ្នាំ ១៩៨៣ មកម្ល៉េះ គិតមកទល់ពេលនេះគិតគឺរយៈពេល ៣៩ ឆ្នាំហើយ ដែលលោកដើរលើវិថីនេះ តែឥទ្ធិពលរបស់លោកគឺនៅតែខ្លាំង។យ៉ាងណាមិញឈានចូលដល់វ័យ ៦៣ ឆ្នាំហើយ Bird ហាក់មិនទាន់គិតគូពីរឿងគូជីវិតសោះឡើយ ផ្ទុយទៅវិញលោកបែរជាមមាញឹកនឹងការប្រើជីវិតរស់នៅបែបសាមញ្ញធម្មតាប្រចាំថ្ងៃទៅវិញ៕
ដោយ ៖ វឌ្ឍនា