ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាត្រង់ផ្លូវបំបែកពេញទំហឹង​ បណ្ដាលឲ្យរងរបួសធ្ងន់០២នាក់

ចែករំលែក៖

     ភ្នំពេញ​ ៖​  បុរសពីរនាក់បានរងរបួសធ្ងន់​ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកគ្នាត្រង់ចំណុចផ្លូវបំបែក​ កាលពីវេលាម៉ោង ០៩ និង ៣០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ​ ឆ្នាំ២០២២​ តាមបណ្ដោយផ្លូវឌួងងៀប(ហៅផ្លូវសេះស) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  បេីតាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីក​ ពណ៌ខ្មៅ​ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HW-2324 ធ្វើដំណើរចេញពីផ្លូវឌឿងហែមទិសដៅពីលិចទៅកើត​ លុះមកដល់កែងនឹងផ្លូវឌួងងៀបចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1J-8017 ធ្វើដំណើរតាមបណ្ដោយផ្លូវឌួងងៀបទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់បុកពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំងសងខាង។​ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរ គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖