ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចោទប្រកាន់ស្រ្តីម្នាក់ពីបទរំលោភលើទំនុកចិត្តកិបកេងនឹង ក្លែងត្រាក្រុមហ៊ុនលើទឹកប្រាក់ជិត៤លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់អតីតជាប្រធានចាត់ការទូទៅ នៅក្រុមហ៊ុនHYUNDAI PACKANGING (CAMBODIA)CO. LTD កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធលើពាក្យបណ្តឹងពីបទរំលោភលើទំនុកចិត្ត បទកិបកេង នឹងបទ.ក្លែងត្រា ដើម្បីលួចទឹកប្រាក់ក្រុមហ៊ុន នឹង ឆបោក ប្រាក់ចំនួន ៣.៧០១.៧១៨ ដុល្លារអាមេរិក  ឃុបឃិតជាមួយបក្ខពួក ២ទៅ៣ នាក់ទៀត ។ 

ស្ត្រីរូបនោះមានឈ្មោះ ឡាច សុខអ៊ាង អាយុ៤២ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សំណុំរឿងបានស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ នឹងក្រោយពីស៊ើបសួរតំណាងអយ្យការ ក៏បានសម្រេចធ្វើការចោទប្រកាន់ ស្រ្តីរូបនោះជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ 

បើតាមសមត្ថកិច្ចបង្ហើបឲ្យដឹងថា ស្ត្រីខាងលើនេះបានរងនូវពាក្យបណ្តឹងរបស់ឈ្មោះ ស៊ីន ដង់ជីន ភេទប្រុស អាយុ៣៧ ឆ្នាំ ជាជនជាតិ កូរ៉េ មុខរបរ ជាអភិបាលក្រុមហ៊ុន HYUNDAI PACKANGING (CAMBODIA) CO. LTD ជាក្រុមហ៊ុននាំចូល.លក់ចេញ នូវ (ផលិតផលវេចខ្ចប់ ដែលមានវត្ថុធាតុដើមធ្វើអំពីក្រដាស) ។ ពាក្យបណ្តឹងបានចោទប្រកាន់អ្នកស្រី ថា រាល់ទំនិញដែលត្រូវនាំចូល នឹងលក់ចេញ ស្ត្រីឈ្មោះ ឡាច សុខអ៊ាង បានឃុបឃិត ជាប្រព័ន្ធ ជាមួយបក្ខពួកជាជនបរទេស២ នាក់ ជាអ្នកកាន់ឃ្លាំង នឹងអ្នកធ្វើរបាយការណ៍ ក្នុងការក្លែងបន្លំនូវត្រា ដើម្បីកិបកេង ប្រាក់របស់ក្រុមហ៊ុនប្រមាណជិត៤ លានដុល្លារអាមេរិក ប៉ុន្តែស្រ្តីជាប់សង្ស័យបានបដិសេធ ថាចំណែកគាត់ពាក់ព័ន្ធត្រឹមតែជាង៣ ម៉ឺនដុល្លារប៉ុណ្ណោះទេ ដែលខុសឆ្ងាយពីឯកសាររបស់ដើមបណ្តឹងបានចោទប្រកាន់អ្នកស្រី ឡាច សុខអ៊ាង ថា ម្នាក់គាត់មិនក្រោមពី៨០ម៉ឺនដុល្លារអាមេរិកនោះទេ ។ 

តែទោះជាយ៉ាងណាក្តីសំណុំ រឿងខាងលើនេះ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ  ទំនង នឹងសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតរកការពិតដល់គូភាគីទាំងពីរឲ្យមានតម្លាភាពបន្តទៀត ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖