ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវបានឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព (យកកាំបិតបុ័ងតោកាប់បងថ្លៃបណ្ដាលឱ្យរងរបួស ចំក្បាលត្រង់ថ្ងាស់) នៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង១៨និង៤០នាទីយប់នៅចំណុចផ្ទះលេខ៥៤ ផ្លូវបេតុង ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សាន់ សាលី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ ផ្លូវលំ ក្រុមទី២ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវមុខរបរ លក់ដូរ រងរបួសចំក្បាលត្រង់ថ្ងាស់ខាងឆ្វេងរបួសដេរចំនួន០៧ថ្នេរព្យាបាលនៅពេទ្យ២៤ម៉ោង។
ចំណែកជនសង្ស័យឈ្មោះ ហ៉ីម សាលីម ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅផ្ទះលេខ១៤៧ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។
សម្ភារដកហូតមាន៖ គ្មាន។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនសង្ស័យបានមកកន្លែងកើតហេតុរករឿងឈ្លោះជាមួយបងស្រីពេលនោះជនរងគ្រោះត្រូវជាបងថ្លៃបានទៅឃាត់ស្រាប់តែជនសង្ស័យត្រូវជាប្អូនថ្លៃបានយកកាំបិតបុ័ងតោកាប់ទៅលើបងថ្លៃចំក្បាលត្រង់ថ្ងាស់ខាងមុខដេរចំនួន០៧ថ្នេរភ្លាមនោះបានកាន់កាំបិតបុ័ងតោរត់គេចខ្លួនបាត់លុះដលវេលាម៉ោង៥ភ្លឺថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២សមត្ថកិច្ចយើងបានឃាត់ជនសង្ស័យនៅចំណុចកើតហេតុខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
ដោយ៖ ជីណា