ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យ ចំនួន០៣ នាក់ ដែលបានប្រព្រឹត្តបទល្មើសអំពើ លួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២១ខែកុម្ភះ ឆ្នាំ២០២២  វេលាម៉ោង ៨និង៤០នាទីយប់  កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ សហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ ដែលបានប្រព្រឹត្តបទល្មើសអំពើ លួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម នៅក្នុងអតីតក្រុមហ៊ុនឃ្យូប៊ី ( ០១៣ ) ទីតាំងផ្ទះលេខ  ៨២៥ABC ផ្លូវព្រះមុនីវង្សក្រុម ៣២ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

  បើតាមលោកវរសេនីយ៍ទោ ផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឱ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ៣នាក់មាន ៖

   ១-ជនសង្សយ័ឈ្មោះ  ទី  ធារ៉ា  ហៅ អ៊ូ ខុង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន (ឃាត់នៅចំណុចផ្ទះទុកចោលទីតាំងលេខ គ្មាន ផ្លូវ ២៧១ ក្រុម ៣៥ ភូមិ ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនវេលាម៉ោង១៣និង៤០នាទី) ។

-ដកហូតបានកាបូបស្ពាយធំ០១

     – កាបូបស្ពាយតូច ០១ 

     – កាបូបលុយ ០១ 

    – លុយដុល្លារ ៥០០ដុល្លារ 

    – លុយខ្មែរ ១.១០០.៤០០ រៀល

    – កាត ATM ០១ 

   ២-ឈ្មោះ កូវ ណារិន ហៅ អាស្កូវ ភេទប្រុស អាយុ ៣៥ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ ដើររើសអេតចាយ (ទទួលផលចោរកម្ម) ។ ឃាត់នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ ៩៥ សង្កាត់បឹងត្របែក វេលាម៉ោង ១៩និង០០នាទី ។ ដកហូតបាន លែបថប ម៉ាក DELL  ០១ គ្រឿង ។

   ៣-ឈ្មោះ ប៊ុន ថន ហៅ បារាំង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ ៩៧ A ក្រុម ៣១ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ  មុខរបរ កម្មករសំណង់ (ទទួលផលចោរកម្ម) ឃាត់នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស កែងផ្លូវ ២៧១ ក្រុម ៣៥ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ វេលាម៉ោង ១៩និង៤៥នាទី ។ ដកហូតបាន ទូរសព្ទ័ ម៉ាក OPPO០១ គ្រឿង ។

 – ជនរងគ្រោះឈ្មោះ អឿន ចាន់ថន ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ អ្នកបកប្រែភាសាចិន ។

  – សំភារៈបាត់បង់ : 

         – កាបូបស្ពាយធំ០១ 

         – កាបូបស្ពាយតូច០១

          កាបូបលុយ០១ 

         – លុយដល្លារ ៣.០០០ $

          លុយខ្មែរ.  ប្រហែល ៥ លានរៀល

         – អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១

        – កាត ATM  ០១សន្លឹក

      – កាតចាក់វ៉ាក់សាំង ចំនួន ០១

       លែបថប ០១ គ្រឿង

     – ទូរស័ព្ទ ០១គ្រឿង។

 លោកវរសេនីយ៍ទោ ផន អូន អធិការរងនគរបាលខណ្ឌចំការមនបានបន្តទៀតថា នៅមុនពេលកើតហេតុខាងលើ   ជនរងគ្រោះបានទុក ទ្រព្យសម្បត្តិខាងលើនៅលើតុ ក្នុងផ្ទះកើតហេតុ ដោយបានចាក់សោទ្វារផ្ទះយ៉ាងត្រឹមត្រូវ តែមិនបានបិទទ្វារបង្អួចទេ ហើយក៏ចូលដេកជាមួយក្រុមគ្រួសារ លុងលក់ទៅ ពេលនោះជនសង្ស័យ ទី ធារ៉ា បានផ្លោះចូលតាមបង្អួចទៅលួចយកសម្ភាររបស់ជនរងគ្រោះបានសម្រេច ហើយគេចខ្លួន ។ 

បន្ទាប់មកជនសង្ស័យ ទី ធារ៉ា បានយកកុំព្យួទ័រលេបថប់លក់អោយជនសង្ស័យ កូវ ណារិន តំលៃ២ម៉ឺនរៀល ហើយយកទូរស័ព្ទលក់អោយជនសង្ស័យ ប៊ុន ថន តំលៃ១៥.០០០រៀល ។

  បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបាននាំមកអធិការខណ្ឌចំការមន ដើម្បកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖