ព័ត៌មានទាន់ហេតុការណ៍៖

ទម្លាយរូបថតតារាហូលីវូដ Angelina Jolie មកលេងកម្ពុជាផ្អើលអ្នកសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ មុននេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់បានទម្លាយអំពីរូបថតរបស់តារាហូលីវូដដ៏ល្បីល្បាញអ្នកនាង Angelina Jolie លេចវត្តមាននៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃតំបន់អង្គរខេត្តសៀមរាប។  ទំព័រហ្វេសប៊ុកមួយបានសរសេរពីលើរូបថា៖ «ស្ងាត់ៗ តារាហូលីវូដ អ្នកនាង Angelina Jolie អញ្ជើញមកទស្សនាប្រាសាទអង្គរក្នុងខេត្តសៀមរាប»។

  ក្រៅពីបង្ហាញដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនោះក្នុងរូបភាពក្រៅពីតារាសម្ដែងរូបនេះ ក៏ឃើញមានវត្តមានអ្នកស្រី អុឹង លួង ដែលជាមិត្តល្អ ព្រមទាំងអាជ្ញាធរនៃតំបន់អង្គរមួយចំនួនផងដែរ។អ្នកលេងបណ្តាញសង្គមជាច្រើនបានសួរទៅកាន់ម្ចាស់គណនីហ្វេសប៊ុកនោះថា តើ Angelina មកពេលណា? ម្ចាស់ផេក បានបញ្ជាក់ថា កាលពីម្សិលមិញនេះតែម្តង។ បន្ថែមពីលើនេះក៏មានអ្នកលើកឡើងបន្ថែមដែរថា Angelina មកចូលរួមមង្គលការគេកាលពីប៉ុន្មានថ្ងៃមុននេះ។

ជាក់ស្ដែងក៏នៅឃើញមានរូបភាពជាច្រើនទៀតដែលបានថតជាប់នូវសកម្មភាពនៃដំណើរកម្សាន្តរបស់នាងចេញពីភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះផងដែរ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការមកកាន់ប្រទេសកម្ពុជារបស់តារាហូលីវូដរូបនេះទេ ខណៈដែលគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Angelina Jolie  Anie នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ ២០២២នេះក៏បានបង្ហោះរូបថត៣សន្លឹកដែលបានបង្ហាញថានាងពិតជាបានធ្វើដំណើរកម្សាន្តនៅតំបន់អង្គរខេត្តសៀមរាបផងដែរដោយភ្ជាប់ជាមួយសំណេរថា គាត់កំពុងនៅអង្គរវត្តនៃប្រទេសកម្ពុជា ក្នុងនោះពលរដ្ឋកម្ពុជាជាច្រើនរូបក៏បានបង្ហាញអារម្មណ៍រីករាយស្វាគមន៍ក្នុងដំណើរមកដល់របស់តារាស្រីល្បីឈ្មោះរូបនេះជាថ្មីនៅកម្ពុជា។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើដំណើរមកដល់របស់លោកស្រីអេនជេលីណា ជូលីស្ថិតក្នុងដំណើរកម្សាន្តឬមានកិច្ចការអ្វីឡើយ៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖