ព័ត៌មានទាន់ហេតុការណ៍៖

កាប់បំផ្លា​ញទ្រព្យសម្បត្តិអ្នក​ដ​ទៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំងការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានចុះអន្តរាគមន៍បង្ការបង្ក្រាប​  ករណី​ធ្វេីឱ្យខូចខាត​ដោយ​ចេតនា​(​កាប់បំផ្លា​ញ​​ម៉ូតូ​ )​០១​ករណី​ និង​បានធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន០១​នាក់​។

 លោក​វរសេនីយ៍ឯក​ ឈឿង​ គឹម​សុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង​១១​និង​៣០​នាទី​ ថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០​២២​ នៅ​ចំណុ​ច​​ភូមិ​ដំណាក់ហ្លួង​​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ ចាន់​ សៅ​ ភេទប្រុ​ស​​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់​ពួក​ ឃុំ​តាសាញ​ ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ រួមជាមួយវត្ថុតាង ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ Kawasaki ពណ៌​ខ្មៅ​លាយស​ ស៊េរីឆ្នាំ​២០១៥​ ពាក់​ស្លាកលេខ​ បាត់ដំបង​ 1U- 2646 និងពូថៅ​ចំនួន០១​ ផងដែរ។

លោកនាយការិយាល័យដដែលបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពី​ថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២​២​ វេលាម៉ោង​ប្រហែល​២២និង០០​នាទី​នៅ​ចំ​ណុច​ ភូមិ​ដំណាក់ហ្លួង​ សង្កាត់​វត្តគរ​ ក្រុងបាត់ដំបង​ ជន​សង្ស័យខាងលើបាន​ធ្វេី​សកម្មភាពយកពូថៅកាប់បំផ្លាញម៉ូតូរបស់​ជនរងគ្រោះ​ឈ្មោះ​ គង់​ វ៉ារី​ ភេទប្រុស​ អា​យុ​៣៣​ឆ្នាំ​ មានទីលំនៅភូមិកំពង់សីមា​ សង្កាត់​ វត្តគរ​ ក្រុងបាត់ដំបង​ បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​០១​គ្រឿងម៉ាកហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​២០១៥​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AD​-​6236 ។ 

ហើយក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរបាលអំពីសកម្មភាព​របស់ជនសង័្សយខាងលេី​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតរហូតឈានធ្វេីការឃាត់ខ្លួនតែម្តង ដែលពេលនេះជនសង្ស័យត្រូវបានការិយាល័យ​ជំនាញ​ក​សាងសំ​ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សា​លាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖