ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ តបតាមការអញ្ជើញរួមរបស់ លោក Jean-Yves Le Drian រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោក Josep | Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេស បារាំង។

រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំនួនប្រមាណ ៣០ បានអញ្ជើញចូលរួមវេទិកាខាងលើនេះ។

នៅក្នុងសម័យប្រជុំពេញអង្គ ថ្នាក់ដឹកនាំបានពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលស្ដែងចេញពីទស្សនៈរបស់សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំក្នុងកិច្ចពិភាក្សាបានសម្តែងនូវក្ដីបារម្ភរួមគ្នាពីទស្សនៈគោលពីរនៃពិភពលោកដែលអាចនាំ ទៅដល់ការប្រឈមមុខគ្នា ការប្រកួតប្រជែងគ្នា និងភាពតានតឹង។ ថ្នាក់ដឹកនាំទាំងនោះបានស្នើថា មានចំណុចដែលអឺរ៉ុប និងបណ្តាប្រទេសនានាក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិកអាចរួមដៃគ្នាដើម្បីផ្ដល់ជម្រើស នៃរបៀបរៀបរយក្នុងតំបន់ ដែលមានលក្ខណៈពហុភាគី ផ្អែកលើច្បាប់ និងបើកចំហសម្រាប់ផល ប្រយោជន៍នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។

ក្នុងន័យនេះ អាស៊ានត្រូវបានទទួលស្គាល់ថាជាតួអង្គកណ្តាលមួយនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ ថ្នាក់ដឹកនាំដែលចូលរួម បានលើកទស្សនៈឡើងថា អាស៊ាន និងអឺរ៉ុបគួរតែខិតខំប្រឹងប្រែងដើម្បី ស្វែងរកការបំពេញបន្ថែម និងការរួមបញ្ចូលគ្នារវាងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ពិសេសក្នុងវិស័យសហប្រតិបត្តិការជាក់ស្ដែង ដូចជា ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចិភាព កំស (AOIP) និងយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក…ជា ផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការស្ដារសេដ្ឋកិច្ច សុវត្ថិភាពផ្នែកសុខភាព កិច្ចសហ ប្រតិបត្តិការដែនសមុទ្រ និងការការពារជីវចម្រុះ។

ក្នុងនាមសមាជិកមួយរូបនៃកិច្ចប្រជុំពេញអង្គ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទី ជាប្រធានអាស៊ាន បានយល់ឃើញថា ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយម ជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយមើលឃើញពីទិដ្ឋភាពពិភពលោកដែលកំពុង ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងចំណុចក្ដៅក្នុងតំបន់ដ៏ ស្មុគស្មាញផ្សេងទៀត ព្រមទាំងការរីករាលដាលនៃកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត អាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចកាន់ត ច្រើន នឹងកាត់បន្ថយហានិភ័យនៃជម្លោះ ហើយប្រទេសទាំងនោះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចក្នុងតំបន់ និងអន្តរតំបន់បន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរ សាទរចំពោះការបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសទូលំទូលាយរវាងអាស៊ាន-សហភាពអឺរ៉ុប ហើយទន្ទឹងរង់ចាំការសម្រេចបាននាពេលអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាព អឺរ៉ុប។ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បី ទាញយកអត្ថប្រយោជន៍ពីការចូលជាធរមាននៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការភ្ជាប់ជាក់ស្ដែងរវាងផែនការមេនៃការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និងច្រកទ្វារសកល នៃសហភាពអឺរ៉ុប។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវគោលគំនិតអាស៊ានក្នុងការរៀបចំទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដោយជឿជាក់ថា ទស្សនវិស័យនេះ អាចជាវេទិកាដើម្បី សម្រួលដល់ការបំពេញបន្ថែមក្នុងចំណោមកំណែទម្រង់ផ្សេងៗនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បី សម្រេចបាននូវគោលបំណងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងនាំមកនូវវិបុលភាពជូនប្រជា ពលរដ្ឋ។

ទាក់ទិននឹងបញ្ហាកង្វល់នានាស្តីពីសន្តិភាព និងសន្តិសុខក្នុងតំបន់ លោកឧបនាយករដ្ឋមន្ត្រី ក៏ បានជម្រាបជូនវេទិកាពីការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា ទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា កន្លងមកក្នុងគោលបំណងទម្លាយភាពជាប់ តាំង និងវិធីសាស្ត្រជាក់ស្តែងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការបន្តអនុវត្តកិច្ច ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (Five Point Consensus)។

សម័យប្រជុំពេញអង្គត្រូវបានបន្តដោយកិច្ចប្រជុំតុមូលចំនួនបីស្ដីពីការតភ្ជាប់ និងបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈមជាសកល (អាកាសធាតុ ជីវចម្រុះ មហាសមុទ្រ សុខភាព) និងបញ្ហាសន្តិសុខ និង ការពារជាតិ។ លោកឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលស្ដីពីសន្តិសុខ និង ការពារជាតិ ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវគោលជំហររបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងគោលបំណងការពារជាតិ ដោយអនុលោមតាម រដ្ឋធម្មនុញ្ញ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖