ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តចតស្ងៀមបណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តបែនដឹកដីមួយគ្រឿងចតលេីចិញ្ចេីមផ្លូវឈប់ហូបបាយឆាត្រូវបុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី២៣ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅចំណុចខាងត្បូងវត្តកំពែង​ តាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹកដី​  ក្បាលពណ៌សលាយខៀវ​ ពាក់ស្លាកលេខចង្កូតស្តាំPP. 2252 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏បានឈប់ចតនៅចិញ្ចេីមផ្លូវចូលទៅហូបបាយឆាដោយបេីកភ្លេីងសុំផ្លូវផងដែរ​  បន្ទាប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1IH.0702 ធ្វេីដំណេីរមកពីក្រោយលឿនជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖