ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៌នៃអធិការស្រុកសាលាក្រៅបានចុះនាំខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង​ ១៦  នឹង ៣០ នាទី​ ថ្ងៃទី​២៣ ខែកុម្ភៈ​​​ ឆ្នាំ​២០២២ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទ​ចំនួន​ ០១ នាក់​ មានរាយណ៍នាមដូចខាងក្រោម៖  

 ជនត្រូវចោទឈ្មោះ​ ដាត់​ ណាត  ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិត​ប្រាកដ​​​​ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ​អូរអិល​ ឃុំស្ទឹងកាច់​​​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​​ ដែលពាក់ព័ន្ធក្នុងករណី រំលោភ​លើ​ទំនុក​ចិត្ត​​ និង​ប្រេីប្រាស់​ខុសច្បាប់នៅសារធាតុ​ញៀន​​  ប្រព្រឹត្តនៅក្នុងភូមិ​ផ្សារ​ព្រំ​  ឃុំស្ទឹងកាច់​​ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។ 

ក្រោយមកត្រូវបានសមត្តកិច្ចជំនាញបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក​ គឹម​ ម៉េង​  ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ៕

ដោយ៖ស សារ៉េត


ចែករំលែក៖