ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ទូតដាណឺម៉ាក់ ប្រចាំកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី​​​២៣ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃព្រះរាជាណាចក្រដាណឺម៉ាក់ ប្រចាំព្រះរាជា​ណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

សូមរម្លឹកផងដែរថា, នាវេលាព្រឹកថ្ងៃទី​​​១៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋអុីស្លាមអ៊ឺរ៉ង់ ប្រចាំព្រះរាជា​ណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖