ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ រុស្ស៊ីវាយប្រហារពីចតុទិស ពលរដ្ឋអ៊ុយក្រែននាំគ្នាភៀសខ្លួនចេញពីរដ្ឋធានីក្រោយរុស្ស៊ីវាយប្រហារ

ចែករំលែក៖

នៅក្នុងរូបភាពវីដេអូបង្ហាញឱ្យឃើញថា មានដុំភ្លើងយ៉ាងធំបង្កចេញពីការផ្ទះគ្រាប់បែកដែលកម្លាំងទាហានរុស្ស៊ីវាយប្រហារទៅលើទីក្រុង Ivano Frankivsk ប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ ពលរដ្ឋនៅក្នុងរដ្ឋធានី Kiev បាននាំគ្នាសម្រុកចាកចេញពីទីក្រុងទៅកាន់តំបន់មានសុវត្ថិភាពជាងនេះ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានប្រទេសនេះបានប្រើប្រាស់អាវុធមីស៊ីលទំនើបបំផុតនិងចំគោលដៅបំផុតដើម្បីកម្ទេចទីតាំងសំខាន់ៗរបស់អ៊ុយក្រែន។ ក្នុងនោះមានប្រព័ន្ធការពារមីស៊ីល ទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយោធាដើម្បីផ្តាច់ឫសគល់យោធាអ៊ុយក្រែនកុំឱ្យតតាំងបាន ។ ក្នុងពេលនេះដែរកម្លាំងទាហានរុស្ស៊ីបានប្រកាសថា រដ្ឋាភិបាលទីក្រុងKiev មិនមានអ្វីតដៃជាមួយរុស្ស៊ីនោះឡើយ។ ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី ក៏បានច្រានចោលព័ត៌មានថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានវាយប្រហារកម្ទេចយន្តហោះចម្បាំងរុស្ស៊ី៦គ្រឿងនោះផងដែរ៕ ដោយ៖ សាធី

រូបថត៖AFP


ចែករំលែក៖