ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដសាំយ៉ុង ដឹកទំនិញធ្ងន់ចេញពីប្រទេសថៃ តាមច្រកទ្វារជាំចុះពីលើភ្នំបានដាច់ហ្រ្វ័ងបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលពីរនាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង កើតហេតុភ្លាមៗនិងបុរសពីរនាក់ទៀត រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៥:២០នាទី ថ្ងៃទី ២៤ ខែ កុម្ភៈ ២០២២  ស្ថិត នៅលើកំណាត់ផ្លូវជាតិ លេខ ៦៧B ចន្លោះ បង្គោលលេខ ១៣២-១៣៣  ភូមិជើងភ្នំ  ឃុំ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សម្ថកិច្ចបានឱ្យដឹងថា  រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ.ព ២Q ៥៤៣៩ ដឹកអីវ៉ាន់ចាប់ហួយ ចេញពីផ្សារថៃ ច្រកអន្តរជាតិជាំ ចុះពីលើភ្នំបានដាច់ហ្រ្វ័ង ប៉ះបង្កាន់ដៃផ្លូវបណ្តាលឱ្យ តៃកុងរថយន្ដបានស្លាប់ម្នាក់និងរបួស២នាក់   ៖

១.ឈ្មោះ គុណ កយ  ភេទប្រុស អាយុ ២១ ឆ្នាំអ្នកបើកបរ ( ស្លាប់ ) រស់នៅ ភូមិស្រអែម  ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

២. ឈ្មោះ គុណ  សុីដែន ភេទប្រុស អាយុ ១៩ឆ្នាំ ព្រូឡាន ( របួសស្រាល)

៣. ឈ្មោះ  ធួន  វិទ្ធី ភេទប្រុសអាយុ១៦ឆ្នាំ ព្រួឡាន(របួសធ្ងន់) អ្នកទាំងពីររស់នៅភូមិឃុំដូចអ្នកខាងលើ។ 

អ្នករងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង រីឯសាកសព រថយន្តសាមុយរបស់មន្រ្ដីពេទ្យបង្អែកស្រុកអន្លង់វែង ដឹកយកទៅប្រគល់ជូនសាច់ញាតិ នៅឯស្រុកកំណើត ធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្ដគ្រោះថ្នាក់ចរាចរណ៍ ទុកចោលនៅកន្លែងកើតហេតុ៕

ដោយ ៖ ប៉ែន នួន


ចែករំលែក៖