ព័ត៌មានទាន់ហេតុការណ៍៖

រំលោភសេពសន្ថវៈព្យាយាមគេចខ្លួន៥ឆ្នាំត្រឡប់មកវិញត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនជាប់ចោទ​ម្នាក់ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រួចព្យាយាមរត់គេចខ្លួនបាត់ស្រមោលអស់រយៈពេល៥ឆ្នាំ ទើបត្រឡប់មកផ្ទះវិញ តែទោះជាយ៉ាងណាក៏មិនគេចផុតពីសមត្ថកិច្ចបាន ត្រូវសមត្ថកិច្ចក្របួចជាប់ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល។

   ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ។

    មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ព្រិល ម៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ។ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៖១៦៨  ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ ដែលប្រព្រឹត្តនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។

   ករណីនេះសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖