ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ សំណួរប្រឡង Mid Term ងាយៗសម្រាប់កូនសិស្សខ្ញុំថ្នាក់វិទ្យាសាស្រ្តនយោបាយល្ងាចនេះ!
លោក ជិន ម៉ាលីន បានថ្លែងបន្តថា៖ ហេតុអ្វីពេលអាមេរិក និងសម្ព័ន្ធមិត្តប្រើកម្លាំងទ័ពវាយចូល និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអុីរ៉ាក់, លីប៊ី; សុីរី, អាហ្គានីស្ថាន និងរួមទាំងកម្ពុជាផងនោះ។
លោករដ្ឋលេខាធិការរូបនេះ បានបន្ថែមថា គេនាំគ្នាហៅថាកិច្ចអន្តរាគមន៍រំដោះពលរដ្ឋ ស្តាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែពេលរុស្សុីប្រើប្រាស់វិធានការដូចគ្នាទៅលើអ៊ុយក្រែន និងបណ្តាប្រទេសមួយចំនួនទៀតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បែជាហៅថាការឈ្លានពានទៅវិញ? តើអ្វីជាកិច្ចអន្តរាគមន៍តាមច្បាប់អន្តរជាតិ និងអ្វីជាការឈ្លានពាន?
បន្ថែមពីនេះ លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ប្រាប់សំណួរមុនហើយ សង្ឃឹមថានឹងមិនមានអ្នកប្រឡងធ្លាក់នោះទេ!
តែរូបខាងក្រោមនេះ៖ មិនមែន វ៉្លាឌឺមៀ ម៉ាលីន ទេ គឺ លោកគ្រូ ជិន ម៉ាលីន !៕
ដោយ៖ស តារា