ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃប្រទេសរ៉ូម៉ានី ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី​​​២៥ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោកស្រី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃប្រទេសរ៉ូម៉ានី ប្រចាំព្រះរាជា​ណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

សូមបញ្ជាក់ថា, «ព្រះករុណាម្ចាស់ជីវិត ស្តេចប្រោសព្រះរាជសវនាការជូន លោក នាយករដ្ឋមន្រ្តីម៉ាឡេសុី»

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីនយ៉ាកុប (Dato’ Sri Ismail Sabri Bin Yaakob) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នារសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដែល លោក អញ្ជើញមកបំពេញទស្សនកិច្ចដ៏ឧត្តុង្គឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ។

សូមរម្លឹកថា, នាវេលាព្រឹកថ្ងៃទី​​​២៣ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃព្រះរាជាណាចក្រដាណឺម៉ាក់ ប្រចាំព្រះរាជា​ណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ ថ្វាយសារតាំង ​នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង៕

ដោយ ៖ សិលា


ចែករំលែក៖