ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមបុណ្យសព លោកស្រី ច័ន្ទ ផល្លី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២  នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន បានអញ្ជើញចូលរួមបុណ្យសពលោកស្រី ច័ន្ទ ផល្លី ត្រូវជាភរិយារបស់នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺបេះដូង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយការសោកស្តាយ ចំពោះមរណភាពរបស់លោកស្រី ច័ន្ទ ផល្លី ដែលជាការបាត់បង់ម្ដាយ ម្តាយក្មេក ភរិយា និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ បានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌។ 

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រី ច័ន្ទ ផល្លី សូមបានយោនយកកំណើតក្នុងឋានសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖