កីឡាករ Rafael Nadal បានរក្សាការចាប់ផ្តើមមិនដែលចាញ់របស់គាត់នៅឆ្នាំ២០២២ ដោយបានផ្តួលកីឡាករលេខ១របស់អង់គ្លេស Cameron Norrie ក្នុងលទ្ធផល ៦-៤ ៦-៤ ដើម្បីឈ្នះពានរង្វាន់ Mexican Open ។
កាលពីចុងឆ្នាំមុន Nadal វ័យ៣៥ឆ្នាំបានគិតថា គាត់ប្រហែលជាត្រូវចូលនិវត្តន៍ដោយសារតែរបួសជើង ប៉ុន្តែបានឈ្នះការប្រកួតទាំងបីដែលគាត់បានលេងនៅឆ្នាំនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឈ្នះពានរង្វាន់ធំលើកទី២១ នៅ Australian Open បន្ទាប់ពីទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍កម្ដៅសាច់ដុំនៅមែលប៊ន។
កីឡាករអេស្ប៉ាញរូបនេះបាននិយាយថា “នៅដើមឆ្នាំនេះគឺមិននឹកស្មានដល់។ មួយខែកន្លះមុន គ្មាននរណាម្នាក់ជឿវាទេ”។
ជ័យជម្នះលើ Norrie បានពង្រីកការចាប់ផ្តើមអាជីពល្អបំផុតរបស់ Nadalក្នុងរដូវកាលនេះ ទៅជាជ័យជម្នះលើកទី១៥។ កីឡាកររូបនេះដែលបានយកឈ្នះកីឡាករលំដាប់លេខ១ពិភពលោក Daniil Medvedev ក្នុងវគ្គ៤ក្រុមចុងក្រោយ បានលើកពាននៅ Acapulco ដោយមិនទម្លាក់មួយសិត។ វាជាពានលើកទី៩១ក្នុងអាជីពរបស់ Nadal និងជាលើកទី៤នៅម៉ិកស៊ិក ដោយបានឈ្នះលើកដំបូងក្នុងវ័យ១៨ឆ្នាំក្នុងឆ្នាំ២០០៥។
Nadal ដែលធ្លាប់ឈ្នះក្នុងឆ្នាំ២០១៣ និងឆ្នាំ២០២០ ឥឡូវនេះគឺជាជើងឯកក្មេងជាងគេ និងចាស់ជាងគេក្នុងការប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)