ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។

នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ ៖ ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាបដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌានិងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ។ ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាបដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C – អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ °C
– អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៦ °C
-សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ ºC
– អាចមានភ្លៀង លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖