ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានព្យួរតំណែងជាប្រធានកិត្តិយសនៃសហព័ន្ធកីឡាយូដូអន្តរជាតិ (IJF) ដែលអង្គភាពគ្រប់គ្រងកីឡាមួយនេះបានប្រកាសកាលពីថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ដោយសារតែការលុកលុយរបស់គាត់លើអ៊ុយក្រែន។
ការលុកលុយរបស់រុស្ស៊ីតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងបន្ទាប់ពីការប្រកាសសង្គ្រាមរបស់លោកពូទីន។
លោក វ្ល៉ាឌីមៀ ពូទីន គឺជាម្ចាស់ខ្សែក្រវាត់យូដូម្នាក់វ័យ៦៩ឆ្នាំគឺជាអ្នកប្រតិបត្តិដ៏ប៉ិនប្រសប់នៃវិន័យហើយបានសហនិពន្ធសៀវភៅមួយដែលមានចំណងជើងថា “Judo” គឺប្រវត្តិសាស្រ្ត, ទ្រឹស្តី, ការអនុវត្ត។
សហព័ន្ធកីឡាយូដូអន្តរជាតិ IJF បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយគិតពីជម្លោះសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន សហព័ន្ធយូដូអន្តរជាតិបានប្រកាសពីការព្យួរឋានៈរបស់លោកវ្ល៉ាឌីមៀ ពូទីន ជាប្រធានកិត្តិយស និងជាឯកអគ្គរដ្ឋទូតនៃសហព័ន្ធយូដូអន្តរជាតិ”។
IJF កាលពីថ្ងៃអាទិត្យក៏បានប្រកាសផងដែរថា ខ្លួនបានលុបចោលព្រឹត្តិការណ៍ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភានៅក្នុងប្រទេសរុស្ស៊ី។
ប្រធាន IJF លោក Marius Vizer បាននិយាយថា សហព័ន្ធយូដូអន្តរជាតិ សូមប្រកាសជាមួយនឹងការសោកស្តាយចំពោះការលុបចោលកម្មវិធី Grand Slam ឆ្នាំ២០២២ នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ដែលប្រទេសនេះកំពុងមានជម្លោះជាមួយប្រទេសអ៊ុយក្រែន ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)