ព័ត៌មានទាន់ហេតុការណ៍៖

ទីណាមានជនរងគ្រោះ​ ទីនោះមានបេសកកម្មរបស់កាកបាទក្រហមកម្ពុជា!

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ លោក រស់ សុខន នាយករងសាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២នេះ​ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកពញាក្រែក ព្រមទាំងសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ  ទៅជូនដល់គ្រួសាររបស់កុមារី ចន្ធី សារភី អាយុ០៨ឆ្នាំ ដែលជាជនពិការកំពុងសម្រាកព្យាបាលជំងឺនៅឯផ្ទះបន្ទាប់ពីបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ មានទីលំនៅបច្ចុប្បន្ននៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកនាយករងសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និង​លោកឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ 

នយោបាយណាមួយឡើយ។ មិនតែប៉ុណ្ណោះ លោកក៏បានបន្តទៀតថាក្នុងករណីនេះសូមបងប្អូនត្រូវទៅពិគ្រោះ ឬព្យាបាលជាមួយពេទ្យជំនាញដើម្បីសុវត្ថិភាពក្នុងការព្យាបាល និងត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ថែមទាំងបានជូនពរឱ្យលោកស្រីឆាប់ជាសះស្បើយពីរោគាក្នុងពេលបន្ទាប់។

អំណោយមនុស្សធម៌ដែលបានផ្តល់រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖