អភិបាលក្រុង Kherson ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារនិងគ្រប់គ្រងទីក្រុងនេះទាំងស្រុង ។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់ពលរដ្ឋមិនត្រូវចាកចេញពីផ្ទះឡើយក្នុងពេលកំពុងតែអនុវត្តច្បាប់អាសន្ន ។
សារព័ត៌មាន AFP បានផ្សាយថា កម្លាំងទាហានរុស្ស៊ីនៅថ្ងៃទី ១ខែមីនា បានវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង Kherson ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែននៅជិតតំបន់គ្រីមៀ។ នៅពេលនេះកម្លាំងទាហានរុស្ស៊ីបានបង្កើតទីតាំងត្រួតពិនិត្យនៅជាយក្រុង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញបានប្រកាសថា មានពលរដ្ឋ៣៥០ពាន់នាក់បានភៀសខ្លួនពីប្រទេសអ៊ុយក្រែន ក្រោយពេលកម្លាំងទាហានរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី ២៤ខែកុម្ភៈមក៕ ដោយ៖ធីរីណា
ទាហានរុស្ស៊ីធ្វើដំណើរឆ្ពោះទៅអ៊ុយក្រែនតាមផ្លូវក្បែរតំបន់ Armiansk តំបន់ Crimea កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ EPA-EFE/ttxvn)