ព័ត៌មានទាន់ហេតុការណ៍៖

កំពុងឆ្កឹះសោបន្ទប់បំណងចូលលួចទ្រព្យសម្បត្តិត្រូវម្ចាស់មកទាន់ឃាត់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ជូនសមត្ថកិច្ចក្រោយពីរូបគេធ្វេីសកម្មភាពឡេីងលេីផ្ទះហើយចូលឆ្កឹះសោបន្ទប់ជួលបំណងលួចយកទ្រព្យសម្បត្តិ តែម្ចាស់បន្ទប់មកទាន់។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង២០នាទីរសៀល​ ថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចក្នុងបុរីសែនមនោរម្យ​ ផ្លូវបេតុង​ ភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

   ជនសង្ស័យឈ្មោះមាស​ វីន​ ភេទប្រុសអាយុ២១ឆ្នាំ​ មុខរបររេីសអេតចាយ​ ស្នាក់នៅភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

   តាមសម្តីម្ចាស់ផ្ទះជួលបានឱ្យដឹងថា​ មុនពេលកេីតហេតុខណៈម្ចាស់បន្ទប់ជួលទៅធ្វេីការអស់ចាក់សោខាងក្រៅត្រឹមត្រូវនោះក៏ស្រាប់តែមកដល់វេលាកេីតហេតុគាត់មេីលក្នុងកាមេរ៉ាសុវត្តិភាពឃេីញជនសង្ស័យម្នាក់កំពុងឆ្កឹះសោបន្ទប់ជួលបំណងចូលលួចទ្រព្យសម្បត្តិ​ ភ្លាមនោះរូបគាត់ក៏បានឡេីងទៅមេីល​ ជនសង្ស័យក៏ព្យាយា​មរត់គេចខ្លួនតែត្រូវរូបគាត់ស្រែកថាចោរៗទេីបពលរដ្ឋនាំគ្នាដេញចាប់បានតែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការឃាត់ខ្លួនយកទៅសួរនាំដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖