ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ដាក់គោលដៅកីឡាករ Victor Osimhen របស់ Napoli ជាមួយនឹងតម្លៃគួរឱ្យចាប់អារម្មណ៍

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេកំណត់តម្លៃខ្លួនក្នុងការផ្លាស់ប្តូររដូវក្តៅសម្រាប់ខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Victor Osimhen ក្រុមបិសាចក្រហម Manchester United បាននិងកំពុងតាមដានយ៉ាងជិតស្និទ្ធលើកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះ ដោយមានគោលបំណងចុះហត្ថលេខារូបគេនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខ

គ្រូបង្វឹកបណ្ដោះអាសន្នលោក Ralf Rangnick ត្រូវបានផ្តល់ឱ្យនាយកប្រតិបត្តិលោក Richard Arnold ជាមួយនឹងបញ្ជីសម្រាំងនៃការជំនួសតំណែង Cristiano Ronaldo និង Edinson Cavani ដែលត្រូវបានគេរំពឹងថា នឹងចាកចេញពី Old Trafford នៅរដូវក្តៅខាងមុខ

ខ្សែប្រយុទ្ធ Osimhen បានស្ថិតនៅលើរ៉ាដារបស់លោក Rangnick ប៉ុន្តែ Manchester United បានប្រាប់ក្លិប Napoli ឲ្យបន្ទាបតម្លៃខ្លួនក្នុងទីផ្សារដោះដូរខាងមុខ បន្ទាប់ពីក្លិបយក្សអុីតាលីមួយនេះបានឱ្យតម្លៃគាត់រហូតដល់១០០លានផោន។

ប្រធានក្លិNapoli លោក Aurelio De Larentiis បានចំណាយប្រាក់កំណត់ត្រាក្លិបចំនួន៧០លានផោន នៅពេលចុះហត្ថលេខាយកខ្សែប្រយុទ្ធOsimhen ពីក្លិបបារាំង Lille កាលពីឆ្នាំ២០២០ ការចុះហត្ថលេខានោះបានធ្វើឱ្យគាត់ក្លាយជាកីឡាករអាហ្រ្វិកថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ហើយលោក De Larentiis មិនបានរៀបចំដើម្បីអនុញ្ញាតឱ្យ Osimhenចាកចេញក្នុងតម្លៃថោកនោះទេ។

កីឡាករ Osimhen វ័យ២៣ឆ្នាំបានស៊ុតបញ្ចូលទីចំនួន១៧គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងលីគចំនួន៤០លើកសម្រាប់ក្រុម Napoli ប៉ុន្តែក្លិបManchester United បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនបានត្រៀមខ្លួនរួចរាល់ពីតម្លៃនៅឡើយទេដើម្បីបំពេញតម្រូវការរបស់កីឡាកររបស់ក្លិបអុីតាលីរូបនេះ

ទន្ទឹមនឹងនោះលោក Rangnick ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងជិតស្និទ្ធលើខ្សែការពារ Nordi Mukiele របស់ក្លិប RB Leipzig ផងដែរ។ កីឡាករអន្តរជាតិបារាំងរូបនេះបានចូលរួមជាមួយក្រុម Leipzig ពីក្លិប Montpellier ក្នុងឆ្នាំ២០១៨ នៅពេលដែលគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លោក Rangnick ជាអ្នកចាត់ការទូទៅ ហើយលោកនៅតែជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករវ័យ២៤ឆ្នាំរូបនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ dailystar.com)


ចែករំលែក៖