ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា រុស្ស៊ីយកប្រៀបទៅលើអ៊ុយក្រែនយ៉ាងច្រើននៅក្នុងសង្គ្រាមនេះ ដោយអាចនិយាយបានថា ៥ទល់នឹង១ ។ បើទោះបីមានការជួយតិចតួចពីអង្គការណាតូក្តី ក៏អ៊ុយក្រែនពិបាកកែប្រែស្ថានភាពនៃសង្គ្រាមនេះណាស់។
ក្រោយពីរុស្សុីបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែន មានការវិភាគជាច្រើនស្តីពីលទ្ធផលនៃសង្គ្រាមនេះ ។ ក្នុងពេលនេះដែរបណ្តាប្រទេសលោកខាងលិចមិនអាចជួយអ្វីដល់អ៊ុយក្រែនបានឡើយក្រៅតែពីទទួលជនភៀសខ្លួន ជួយក្នុងសកម្មភាពមនុស្សធម៌តែប៉ុណ្ណោះ។ ទាំងនោះហើយទាហានអ៊ុយក្រែនមិនអាចទប់ទល់ជាមួយរុស្ស៊ីបានយូរនោះឡើយ។
ក្នុងពេលនេះដែរអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានប្រកាសថា មានពលរដ្ឋអ៊ុយក្រែន ៦៧៧ពាន់នាក់បានភៀសខ្លួនចេញពីប្រទេសដោយសុវត្ថិភាព។ តាមការព្យាករអាចនឹងមានពលរដ្ឋអ៊ុយក្រែនជាង១លាននាក់ភៀសខ្លួនក្នុងពេលខាងមុខ។
តាមការលើកឡើងរបស់មន្ត្រី UNHCR បានបញ្ជាក់ថា ការភៀសខ្លួនបានកើនឡើងខ្ពស់ អាចបង្កឱ្យមានវិបត្តិជនភៀសខ្លួនទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់អឺរ៉ុប៕ដោយ៖ធីរីណា
រូបថត៖ PAP/TTXVN-VNA.