ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនរយៈពេល៧ថ្ងៃ

ចែករំលែក៖

យុទ្ធនាការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនរយៈពេល ៧ថ្ងៃកន្លងមកនេះគឺទាហានរុស្ស៊ីបានវាយប្រហារកម្ទេចគោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ចំនួន១.៥០២កន្លែង និងសម្ភារសឹក។
អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានបំផ្លាញទីបញ្ជាការនិងទំនាក់ទំនងយោធាចំនួន៥១កន្លែង, ប្រព័ន្ធរ៉ាដា៥១ស្ថានីយ, ប្រព័ន្ធការពារដែនអាកាស៣៨ប្រព័ន្ធ មានមីស៊ីលការពារដែនអាកាស S-300, Muk M-1 និង Osa ។
ក្រៅពីនេះទាហានរុស្ស៊ីក៏បានបំផ្លាញយន្តហោះចម្បាំង៤៧គ្រឿង ចតនៅលើដី និង១១គ្រឿង ហោះហើរនៅលើដែនអាកាសត្រូវទាហានរុស្ស៊ីបាញ់ទម្លាក់។ រថក្រោះចំនួន៤៧២គ្រឿងរួមទាំងរថពាសដែកត្រូវកម្លាំងទាហានរុស្ស៊ីបំផ្លាញ ។ កាំភ្លើងធំ២០៦គ្រឿង និងយន្តហោះគ្មានមនុស្សបើក ៤៦គ្រឿង ។
នៅថ្ងៃទី២ខែមីនា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារកម្ទេចទីតាំងក្រសួងចារកិច្ចជាតិរបស់អ៊ុយក្រែន SBU និងមជ្ឈមណ្ឌលព័ត៌មាននិងសង្គ្រាមចិត្តសាស្ត្រលេខ៧២ នៅក្នុងរដ្ឋធានីកៀវ៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖