កាលពីថ្ងៃទី២ខែមីនា រដ្ឋាភិបាលប្រទេស Gruzia កាន់អំណាចបានប្រកាសថា នឹងដាក់លិខិតសុំចូលជាសមាជិកសហគមន៍អឺរ៉ុប ជាបន្ទាន់ដោយខ្លាចធ្លាក់ចូលគន្លងប្រទេសអ៊ុយក្រែន។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានគណបក្សកាន់អំណាច Gruzia លោក Irankli Kobakhidze បានបញ្ជាក់យ៉ាងច្បាស់ថា បានស្នើដល់សហគមន៍អឺរ៉ុបត្រូតពិនិត្យទៅលើលិខិតស្នើសុំចូលជាសមាជិក។
តាមការលើកឡើងរបស់ប្រមុខដឹកនាំប្រទេស Gruzia ការសម្រេចចូលជាសមាជិកអឺរ៉ុបគឺក្នុងពេលដែលស្ថានភាពរួមមានការប្រែប្រួល។ ការចូលជាសមាជិកអឺរ៉ុបគឺដើម្បីពង្រឹងវិស័យសន្តិសុខ បង្កើនផលជាប្រយោជន៍របស់ប្រជាពលរដ្ឋ។
ការលើកឡើងពីប្រមុខដឹកនាំប្រទេស Gruzia គឺក្រោយពេល ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់លិខិតស្នើសុំចូលជាសមាជិកសហគមន៍អឺរ៉ុបជាបន្ទាន់។ កាលពីឆ្នាំ២០២១ រដ្ឋាភិបាលប្រទេស Gruzia ធ្លាប់បានប្រកាសពីគម្រោងចូលជាសមាជិកអឺរ៉ុបផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖Georgia Today