ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា រដ្ឋាភិបាលអ៊ុយក្រែន បានរារាំងពលរដ្ឋចាកចេញពីរដ្ឋធានី កៀវ ដើម្បីទុកពលរដ្ឋធ្វើជារនាំងការពារគ្រាប់កាំភ្លើងពីការវាយប្រហាររបស់កម្លាំងរុស្ស៊ី។
លោក Mikhail Mizintsev មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ក្រុមជ្រុលនិយមនៅក្នុងប្រទេសអ៊ុយក្រែនបានរារាំងបិទខ្ទប់ច្រកផ្លូវ ចាកចេញពីទីក្រុងរបស់ពលរដ្ឋដើម្បីទុកពលរដ្ឋធ្វើជារនាំងការពារគ្រាប់។
តាមការបញ្ជាក់របស់មន្ត្រីរុស្ស៊ី គឺអ៊ុយក្រែនបានហាមប្រាមពលរដ្ឋចាកចេញពីទីក្រុង រួមទាំងជនបរទេសផងដែរ ។ សកម្មភាពខាងលើគឺជាការចាប់ពលរដ្ឋធ្វើជាចំណាប់ខ្មាំង ធ្វើជារនាំងការពារការវាយប្រហារពីប្រទេសរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មានប្រទេសជាង១០ ក្នុងនោះមានអង់គ្លេស បារាំង ជប៉ុន… បានស្នើរុស្ស៊ីជួយក្នុងការធានាជម្លៀសពលរដ្ឋចេញពីរដ្ឋធានីអ៊ុយក្រែន ដើម្បីបញ្ចៀសផលប៉ះពាល់កាន់តែខ្លាំង៕ ដោយ៖ ធីរីណា
ប្រភពរូបថត៖ngaynay.vn