រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូធំបំផុតក្នុងតំបន់អឺរ៉ុបស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនបានឆាបឆេះនៅព្រឹកថ្ងៃទី៤ខែមីនា ក្រោយពេលតំបន់នេះបានឡោមព័ទ្ធការពារយ៉ាងតឹងតែងក្នុងពេលមានសង្គ្រាម។
សារព័ត៌មាន AP បានផ្សាយថា តាមការប្រកាសរបស់អ្នកនាំពាក្យរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporizhzhia របស់អ៊ុយក្រែន លោក Andriy Tuz បានប្រកាសថា មានគ្រាប់រំសេវបានធ្លាក់មកលើរោងចក្រអគ្គិសនីបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះ១ក្នុងចំណោម៦។ រោងចក្រដែលឆាបឆេះនោះគឺមិនដំណើរការនោះឡើយកំពុងស្ថិតនៅក្នុងដំណាក់កាលជួសជុល ប៉ុន្តែមានថាមពលរបរមាណូជាច្រើននៅខាងក្នុង។
តាមការលើកឡើងរបស់អ្នកនាំពាក្យរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ ក្រុមពន្លត់អគ្គិភ័យមិនអាចចូលទៅជិតដើម្បីពន្លត់ភ្លើងនោះឡើយ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បានប្រកាសនៅលើបណ្តាញសង្គមថា មានគ្រោះអគ្គិភ័យនៅរោងចក្រ Zaporizhzhia ដែលជារោងចក្រធំបំផុតនៅតំបន់អឺរ៉ុប។
មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា កម្រិតសារធាតុវិទ្យុសកម្ម កើនឡើងខ្ពស់នៅតំបន់ជុំវិញរោងចក្រដែលបានផ្គត់ផ្គង់អគ្គិសនីរហូតដល់២៥%។ ក្នុងពេលនេះដែររុស្ស៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញការឆេះរោងចក្រនោះឡើយ។
កាលពីថ្ងៃទី៣ខែមីនា អង្គការត្រួតពិនិត្យថាមពលបរមាណូអន្តរជាតិបានអំពាវនាវដល់កម្លាំងយោធាកាត់បន្ថយការធ្វើសកម្មភាពវាយប្រហារនៅជិតរោងចក្របរមាណូ ដោយខ្លាចរងផលប៉ះពាល់អាចបង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំ ៕
ដោយ៖ ធីរីណា(រូបថត៖Reuters )