ព័ត៌មានទាន់ហេតុការណ៍៖

ឈុតរូបភាពថ្ងៃរសៀលតំបន់អង្គរលើដងខ្លួនកញ្ញាឯកយុវតីចក្រវាឡកម្ពុជា ២០២២ កញ្ញាទៀង បូរមី ផ្ទុះការសរសើរច្រើន

ចែករំលែក៖

ឌូបៃ៖ កញ្ញា ទៀង បូរមី Miss Teen Universe Cambodia 2022ឬកញ្ញាឯកយុវតីចក្រវាឡកម្ពុជា ២០២២ បានចាកចេញពីកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិMiss Teen Universeក្នុងឆ្នាំ២០២២នេះនាទឹកដីប្រទេសអារ៉ាប់រួមក្នុងទីក្រុងឌូបៃកាលពីដើមសប្តាហ៍មុននេះ។ កញ្ញាឯកវ័យក្មេងបំផុតរបស់កម្ពុជា រូបនេះបាននិងកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍មិនតិចនោះទេក្រោយពីបានបង្ហាញសមត្ថភាពទេពកោសល្យ និងរូបសម្រស់ស្រស់សោភាទៅកាន់ទស្សនិកជន ហើយមុននេះនាងបានធ្វើឲ្យគេចាប់ភ្លឹកមិនតិចនោះទេក្រោយពីឈុតរូបភាពថ្ងៃរសៀលតំបន់អង្គរត្រូវបានស្លៀកនៅលើដងខ្លួន។

គេចាំបានថាបវរកញ្ញា Miss Teen Universe ទៀង បូរមី គឺជាសិស្សរៀនថ្នាក់ទី១១ នៅវិទ្យាល័យឬស្សីកែវ នាងមានស្រុកកំណើតនៅភ្នំពេញ ហើយនាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ។  មុនពេលចេញទៅប្រកួត ទៀង បូរមី ក៏បានត្រៀមខ្លួនរួចជាស្រេចនិងធ្វើការហ្វឹកហាត់យ៉ាងសកម្មពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមជាយុវតីដំបូងដែលតំណាងឱ្យកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិនាពេលនេះ។ពេលនេះនាងកាន់តែធ្វើឲ្យគេចាប់ភ្លឹកបន្ទាប់ពីឈុតបង្ហាញខ្លួនក្នុងកម្មវិធីសម្រស់អន្តរជាតិមួយនេះត្រូវបានទម្លាយមុនពេលកម្មវិធីបើការប្រកួតជាផ្លូវការនោះ។ ទស្សនិកជនបានលាន់មាត់ថាពិតជាអស្ចារ្យមិននឹកស្មានដល់អំពីភាពប៉ិនប្រសប់ក្នុងការរចនាម៉ូតរបស់យុវជនជំនាន់ក្រោយដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ មានអត្ថន័យជ្រៅ និងពិតជាសាកសមទៅនឹងរូបរាងកញ្ញាឯកពីកម្ពុជាផងដែរ។ តាមការគ្រោងទុកបេក្ខនារីវ័យ១៦ឆ្នាំ ពីកម្ពុជារូបនេះនឹងបង្ហាញមុខនៅកម្មវិធីនៅថ្ងៃនេះតែម្តង។ អ្នកច្នៃម៉ូត ត្រូវបានគេស្គាល់ថាលោក លី ភក្រ្តារដ្ឋហ្វុង ដែលគេស្គាល់ថាជាអ្នកធ្លាប់ឆ្នៃម៉ូតធ្វើឲ្យផ្ទុះកក្រើកនូវឈុតតំណាងជាតិរបស់Miss Grand Cambodia 2022. កញ្ញា ប៉ូគីមថេងសុទ្ធធីតានោះ។លោក បានបញ្ចាក់ថាឈុតប្រកួតក្នុងវគ្គដំបូង នេះ គឺជាឈុត ពន្លឺសមរាត្រីពេលព្រឹកព្រលឹម ដែលលោកបានឲ្យជនជាតិហ្វីលីពីន ជាអ្នក គូរូបឲ្យ ដែលលោកបានប្រាប់ពីប្រធានបទមួយនេះទៅកាន់នាង ហើយនាងពិតជារំភើបនិងសប្បាយរីករាយណាស់ដែលបានចូលរួមសហការណ៍បង្ហាញនៅលើឆាកនៅឌូបៃលើកនេះ។អ្នកច្នៃម៉ូត លោក លី ភក្រ្តារដ្ឋហ្វុង បានបន្ថែមទៀតថា សម្រាប់ឈុតមួយនេះលោកសង្ឃឹមថាអាចនិងផ្ទុះហើយមានការគាំទ្រច្រើនពីមហាជន ដោយសារតែរូបនេះជាឈុតទី១ដែលខ្មែរយើងអាចធ្វើជាឈុតសាច់ក្រណាត់បែបស្បៃ ប៉ុន្តែដិនសុទ្ធ ដែលមិនមានធ្វើនៅក្រៅប្រទេស៕  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖