ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់បុរស០២នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី ៖ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២១ និង១១នាទី កម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវ បានចុះល្បាតនៅចំណុច ឃុំយ៉ាទុង បានជួប និងឃាត់មុខសញ្ញាជនសង្ស័យ ចំនួន០២នាក់ ដែលកំពុងជិះម៉ូតូ។

បន្ទាប់ពីកម្លាំងជំនាញបានឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញម្ស៉ៅក្រាមសថ្លា សង្ស័យថ្នាំញៀន(០១កញ្ចប់ធំល្មម) និងថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានអោយដឹងថា កម្លាំងបានឃាត់ខ្លួនជនសង្ស័យ៖

១. ឈ្មោះ រចំ ខឿន ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិច្រាយ

២. ឈ្មោះ រចំ សឹង ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិច្រាយ អ្នកទាំងពីរមានទីលំនៅភូមិទេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

វត្ថុតាងដែលដកហូតបានរួមមាន៖ 

-ម្ស៉ៅក្រាមពណ៍សរ ០១កញ្ចប់ធំល្មម (សង្ស័យថ្នាំញៀន)និងថង់សំរាប់ច្រកថ្នាំមួយចំនួន

-ស្នាប់ដៃចំនួនមួយ

-ប្រាក់ ចំនួន៤៣,០០០៛

-ម៉ូតូ ម៉ាកអ៉ីចស៉ីនធ័រ០១ គ្រឿងពណ៌ ខៀវ ស្លាក់លេខគ្មាន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកអូរយ៉ាដាវ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ៕

ដោយ៖ សូរិយា


ចែករំលែក៖