ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គ​ បង្កការភ្ញាក់ផ្អេីលកាលពីវលាម៉ោង១២និង១០នាទីរសៀល​ ថ្ងៃទី៦ខែមីនា​ ឆ្នាំ២០២២​ ស្ថិតនៅចំណុចបន្ទប់ជួលគ្មានលេខ​ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជនរងគ្រោះឈ្មោះឈួន សុគឿន ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរយោធាឋានន្តរសក្កិ ថ្នាក់វរសេនីត្រី ទីលំនៅបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ អ្នកជួលបន្ទប់ជិតគ្នាឆ្ងល់មិនឃេីញបុរសជាជនរងគ្រោះចេញពីបន្ទប់ជួលសោះពេលនោះគាត់ក៏បានគោះទ្វារហៅតែមិនឆ្លេីយទេីបរុញទ្វារចូលឃេីញជនរងគ្រោះដេកស្លាប់បាត់ទៅហេីយ​ ទេីបបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។ 

ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យបានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារខ្យល់គ(គាំងបេះដូង)។

  បច្ចុប្បន្នសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖