ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ 

ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, សម្ភារចាប់យករួមមាន ៖  ទូរស័ព្ទដៃម៉ាក  IPhone 7 ។

សមត្ថកិច្ចបានបន្តថា, បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិធី៕

ដោយ ៖ សហការី


ចែករំលែក៖