ក្រុមខ្លាំងដែលធ្លាប់ជាម្ចាស់ជើងឯក Premier League ចំនួន២នឹងធ្វើការប្រកួតនៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យ ខណៈដែល Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United ក្នុងការប្រកួតដ៏សំខាន់មួយនៅរាត្រីនេះ។
Manchester City មាន៣ពិន្ទុលើ Liverpool នៅលើកំពូលតារាង ហើយបានឈ្នះការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ១ទល់០នៅកីឡដ្ឋាន Goodison Park ទល់នឹង Everton ។
ចំណែកក្រុម Manchester United បានត្រឹមស្មើ ០ទល់០ ទល់នឹងក្រុមWatford នៅ Old Trafford ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ ដើម្បីបន្តការមិនស្គាល់ចាញ់ដល់ទៅ៨ប្រកួត (ឈ្នះ៤ ស្មើ៤) ដោយធ្វើឱ្យក្រុមនេះឈរនៅលេខរៀងទី៤ មាន៤៧ពិន្ទុជាមួយនឹងការប្រកួត១១ដែលនៅសល់។ United តាមពីក្រោយក្រុមលេខ១ Manchester City ចំនួន១៩ពិន្ទុ និងនាំមុខក្រុមលេខ៥ West Ham United ចំនួន២ពិន្ទុ ។
ការប្រកួតក្របខ័ណ្ឌ Premier League ចុងក្រោយ ក្រុម Manchester Derby ត្រូវបានក្រុម Manchester City យកឈ្នះក្នុងលទ្ធផល ២-០ នៅ Old Trafford កាលពីខែវិច្ឆិកា។ ពេលនោះកីឡាករ Bernardo Silva ស៊ុតបញ្ចូលទីនៅនាទីទី៤៥ និង១គ្រាប់ទៀតគឺជាភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងដោយកីឡាករ Eric Bailly របស់ United ផងដែរ។
កីឡាករសំខាន់មានខ្សែប្រយុទ្ធ Raheem Sterling និង Riyad Mahrez បានធ្វើឱ្យមានការផ្លាស់ប្តូរសម្រាប់ក្រុម Manchester City ក្នុងរដូវកាលនេះ។ Sterling គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេដោយរកបាន១០គ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់ទី៤ក្នុងតារាងពិន្ទុខ្ពស់បំផុតក្នុងលីគក្នុងឆ្នាំ២០២១–២០២២ ដែល៤គ្រាប់គឺជាគ្រាប់សំខាន់ដំបូងនៃការប្រកួត។ចំណែក Mahrez ក៏ជាកីឡាករគួរឱ្យចាប់អារម្មណ៍ជាមួយនឹងការស៊ុតបញ្ចូលទី៨គ្រាប់។
ដោយឡែកខ្សែបម្រើ Bruno Fernandes និងខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្រុម Manchester United ដោយម្នាក់ៗស៊ុតបញ្ចូលទីបាន៩គ្រាប់។
ក្រុមម្ចាស់ផ្ទះ Manchester City មានទម្រង់លេងល្អក្នុងទឹកដីក្នុងរដូវកាលនេះ ដោយឈ្នះ១០ដង ស្មើ ១ដង និងចាញ់តែ២ដងប៉ុណ្ណោះក្នុង១៣ការប្រកួត Premier League ។ ចំណែកក្រុម Manchester United ឈ្នះ៦ដង ស្មើ៥ និងចាញ់២ដងក្នុងរដូវកាលនេះក្នុងការប្រកួតលីគ។ ក្រុមបិសាចក្រហម បច្ចុប្បន្នរកឃើញខ្លួនឯងលើការប្រកួតក្រៅដីមិនដែលចាញ់ចំនួន៧ប្រកួត (ឈ្នះ៣ ស្មើ៤)។ ពួកគេមិនបានចាញ់ក្រៅទឹកដីទេចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក។
ក្នុងការប្រកួតលីគ៦លើកចុងក្រោយ ក្រុមមេឃខៀវ Manchester City ឈ្នះ៤ ស្មើ១ និងចាញ់១។ ចំណែកបិសាចក្រហម Manchester United ឈ្នះ៣ និងស្មើ៣ ក្នុង៦ប្រកួតចុងក្រោយដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)