ព័ត៌មានទាន់ហេតុការណ៍៖

Man City មានសង្ឃឹមលើកពានកាន់តែខ្ពស់ ក្រោយបំបាក់ Man Utd ខណៈដែលកាំភ្លើងធំ Arsenal ឡើងឈរលេខ៤

ចែករំលែក៖

    ក្រុមមេឃខៀវ Manchester City បានយកឈ្នះលើក្រុមបិសាចក្រហមManchester United ៤ទល់១ ដើម្បីរក្សាការគ្រប់គ្រងការប្រណាំងប្រជែងដណ្តើមជើងឯក Premier League ជាមួយនឹងជ័យជម្នះដ៏អស្ចារ្យនៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃទី៦ ខែមីនាម្សិលមិញ។

Man City នៅតែនាំមុខក្រុម Liverpool ចំនួនពិន្ទុ បន្ទាប់ពីបានលេងលើសក្រុមហង្សក្រហមមួយប្រកួត ហើយជ័យជម្នះនេះគួរឱ្យជឿជាក់សម្រាប់ការគ្រងជើងឯកនៅលីគកំពូលអង់គ្លេសបន្តទៀត។

ក្រុមរបស់លោក Ralf Rangnick មិនមានមុខកីឡាករ Cristiano Ronaldo និង Edinson Cavani ក៏ដូចជា Raphael Varane និង Luke Shaw ព្រោះតែឆ្លង Covid-19 ហើយបានរកឃើញថា ការប្រកួតនេះគឺក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់ និងធ្វើបានល្អជាង។

ខ្សែបម្រើ Kevin de Bruyne គឺជាជាកីឡាកររបស់ Man City ដែលរកបាន២គ្រាប់គឺនៅនាទីទី៥ និងនៅនាទីទី២៨ នៅតង់ទី១ បន្ទាប់ពីខ្សែប្រយុទ្ធ Jadon Sancho បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម United ១គ្រាប់ដែរនៅនាទីទី២២។

Man City បាន​ប្ដូរ​ទម្រង់​លេង​វិញ​បន្ទាប់​ពី​សម្រាកក្នុងតង់ទី១ និង​បាន​រក​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​ពួក​គេ​ដែល​សម​នឹង​ទទួល​បាន​នៅ​នាទី៦៨ និងនៅនាទីទី៩០+ពេលដែលកីឡាករ Riyad Mahrez ស៊ុតបញ្ចូលទី២គ្រាប់ទៀតផុតដៃអ្នក​ចាំ​ទី David de Gea របស់ United

ក្រុម Manchester City នៅតែមិនទាន់ស្កប់ចិត្តនៅឡើយ ព្រោះថា Liverpool នៅតែតាមប្រកៀក បន្ទាប់ពីក្រុមរបស់លោក Jurgen Klopp បានឈានទៅរកបានពិន្ទុបន្ទាប់ពីការឈ្នះរបស់ពួកគេជាមួយនឹងក្រុម West Ham United

ចំណែកក្រុមកាំភ្លើងធំ Arsenal បាន​ឡើង​ទៅ​កាន់​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​រីករាយ​លើក្រុមម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល៣ទល់២ ដែលធ្វើឲ្យក្រុមនេះបានហក់មកឈរចំណាត់ថ្នាក់លេខ៤។

ការប្រកួតក្នុងតង់ទី១ ក្រុមកាំភ្លើងធំបានរក១គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះនៅនាទីទី៥ ដោយកីឡាករMartin Odegaard។ ប៉ុន្តែនៅនាទីទី១១ កីឡាករ CuchoHernandez របស់ក្រុម Watford បានរក១គ្រាប់​តាម​ស្មើ​ជាមួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​​ដ៏​ល្អ​បំផុត​នៃ​ការ​ប្រកួត​នេះ ហើយមិនយូរប៉ុន្មាន ខ្សែប្រយុទ្ធ Bukayo Saka របស់ក្រុមកាំភ្លើងធំ រកបាន១គ្រាប់នាំមុខវិញនៅនាទីទី៣០។

ចូលដល់ការប្រកួតតង់ទី២ ក្រុម​ភ្ញៀវបានបន្តដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះបន្តទៀត ហើយនៅនាទីទី៥២ កីឡាករ Gabriel Martinelli រកបាន១គ្រាប់បន្ថែមទៀត មុនពេលកីឡាករ Moussa Sissoko របស់ក្រុម Watford រកបាន១គ្រាប់លួងចិត្តអ្នកគាំទ្រ ធ្វើឲ្យចប់ការប្រកួតកាំភ្លើងធំ Arsenal យកឈ្នះក្រុមម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល៣ទល់២។

ជ័យជម្នះដ៏ធំធេងនេះធ្វើឲ្យក្រុម Arsenal ឡើងពីលើក្រុម Manchester United មកឈរនៅលេខរៀងទី ដោយ United បានចាញ់ Manchester City ក្នុងការប្រកួត Derby ចំណែកក្រុម Watford នៅបន្តឈរចំណាត់ថ្នាក់លេខ១៩ ដែល​មិនទាន់រួចផុតពីតំបន់ដែលត្រូវកាត់ចោលនៅឡើយទេ​៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖