ខេត្តបាត់ដំបង ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុង បានចុះអនុវត្តដីកា០១ករណី ឃាត់ខ្លួនជនត្រូវចោទម្នាក់ពាក់ព័ន្ធគ្រឿងញៀន។
ការឃាត់ខ្លួនជនត្រូវចោទពាក់ព័ន្ធគ្រឿងញៀននេះប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី១១ ភូមិអូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុង ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនត្រូវចោទឈ្មោះ ឌី មីដូ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនត្រូវចោទមានដីកាចំនួន០២គឺ ០១.ដីកាបង្គាប់ឲ្យនាំខ្លួនលេខ៧៤ ត.ព្រ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ របស់លោកស្រី នុត សុម៉ារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង និង០២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩៩ ត.ព្រ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ របស់លោកស្រី នុត សុម៉ារី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។
បច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមច្បាប់រួចហើយ។
ដោយ ៖ ប្រាថ្នា