ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ចុះត្រួតពិនិត្យ​ ការធ្វេីតេស្តរកមេរោគកូវីដ-១៩​ ដល់មន្ត្រីថ្មីជំនាន់ទី២​

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹក​ថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចុះត្រួតពិនិត្យ​ ការធ្វេីតេស្តរកមេរោគកូវីដ-១៩​ ដល់មន្ត្រីថ្មីជំនាន់ទី២​ និងចុះត្រួតពិនិត្យការរៀបចំសាលប្រជុំ​ ដែលត្រៀមរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលមន្រ្តីថ្មីជំនាន់ទី២​ រយៈពេល​១ខែ​ និងបំពាក់ឋារន្តស័ក្ដិដល់មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី​ នៅរសៀលថ្ងៃនេះ​ ។

បន្ទាប់មកចុះត្រួតពិនិត្យ​ និងបានបន្ត នាំយកអំណោយដ៍ថ្លៃថ្លា​របស់​ ​លោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ នូវថវិកា​ និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ​,​ ទឹកសុទ្ធ​, ទឹកក្រូច​,​ មី​ និងម៉ាស់​ ឧបត្ថម្ភ​ដល់​ការិយាល័យ​ អន្តរាគមន៍​ និងតម្រួតបទបញ្ជា​ ការិយាល័យ​នគរបាលបង្ការ​ ពន្លត់អគ្គិភ័យ​ និងសង្រ្គោះ​ និងការិយាល័យ​សុខាភិបាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បជួយសម្រួលដល់ការ​ប្រេីប្រាស់​ និងបរិភោគប្រចាំថ្ងៃ​ ដល់កងកម្លាំងដែលត្រៀមអន្តរាគមន៍​ ២៤/២៤ម៉ោង​ ជូនដល់ប្រជាពលរដ្ឋ​ ពេលមានហេតុការណ៍មិនប្រក្រតីកេីតឡេីង​ ផងដែរ​ ។

សរុបថវិកាចំណាយទាំងអស់​ ១,៨៨០,០០០​ រៀល ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖