ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅវេលាម៉ោង ៧.០០នាទីព្រឹក ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានប្រជុំកម្លាំងគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ មន្ត្រីក្រោមឱវាទទាំងអស់។
ក្នុងការប្រជុំជួរនេះលោកអធិការបានណែនាំដល់ផ្នែកជំនាញត្រូវយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ពង្រឹកលើការល្បាត ទប់ស្កាត់កុំឲ្យមានបទល្មើសនៅក្នុងមូលដ្ឋាន ការងារសន្ដិសុខ និងប្រុងប្រយ័ត្នជានិច្ចក្នុងពេលចុះប្រតិបត្តិការណ៍ ជាពិសេសផ្នែកយុត្ដិធម៌ ។
លើសពីនេះលោកអធិការបានផ្សព្វផ្សាយផែនការរបស់លោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រាប់យកទៅអនុវត្ត តាមផែននីមួយៗឲ្យទទួលបានជោគជ័យ ពិសេសការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ។
ជាចុងបញ្ចប់លោកអធិការបានពង្រឹងដល់កងកម្លាំងទាំងអស់ត្រូវគោរពវិន័យកាត់សក់ខ្លី ហើយត្រូវថែរក្សាអនាម័យ ដោយលាងដៃជាមួយអាល់កុល ឬជែលលាងដៃ ពាក់ម៉ាស់ជាប្រចាំ និងវិធីការពារផ្សេងៗទៀតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ” អូមីក្រុង “៕
ដោយ ៖ ជីម ភារ៉ា