ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធរួមគំនិតគ្នាជួញគ្រឿងញៀនជាង៦០គីឡូក្រាម នឹងអាវុធវែងខ្លី៣ដើម

ចែករំលែក៖

ភ្នំពេញ ៖ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២ ០២២ បានបើកការស៊ើបសួរលើសំណុំរឿងគ្រឿងជាង៦០ គីឡូ ក្រាម នឹងអាវុធវែងខ្លីចំនួន៣ដើមដែលមានជនសង្ស័យជនជាតិខ្មែរម្នាក់ នឹងថៃ៣ នាក់ ជាប់ពាក់ព័ន្ធបទល្មើសនោះ ។

សូមជម្រាបថា កម្លាំងសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ មួយករណី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ។ 

កិច្ចបង្ក្រាបនោះអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។ កាលពីវេលាម៉ោង១ នឹង១០ នាទីថ្ងៃទី៣ ខែមីនា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា.លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ  និងលោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យទី១១ ក្រោមការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នឹងមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាបជាបន្តបន្ទាប់ចំនួន២ គោលដៅផ្សេងគ្នា ៖

គោលដៅទី១ ៖ នៅចំណុចស្ថានីយ៍ប្រេងឥន្ធន:តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់បានជនសង្ស័យជាជនជាតិខ្មែរម្នាក់ ជាមួយរថយន្ត១ គ្រឿង និងសារធាតុញៀនប្រមាណជាង៦០ គីឡូក្រាម ។

គោលដៅទី២ ៖នៅវេលាម៉ោង២ នឹង ៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានធ្វើការឃាត់ ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន៣ នាក់ និង អាវុធ០៣ ដើម (វែង១ដើម ខ្លី២ដើម) នៅចំណុច បុរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 លទ្ធផលសរុប ៖ ឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ១.ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់ខ្លួន) នឹងមានគ្រឿងញៀនជាង៦០ គីឡូ ជាប់នៅខ្លួន ។

២.ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិ ថៃ ។ ៣.ឈ្មោះ វ៉ាន់ឆៃ លឿងផូត(VANCHAILOEUNGPKUOUCH) ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិ ថៃ ។ ៤.ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ ឆ្នាំ ជាជនជាតិ ថៃ ។ 

ជាមួយនោះដែវត្ថុតាងចាប់យករួមមាន ៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន(ICE)ទម្ងន់​សុទ្ធ៤២ គីឡូនិង៧៥៩.៨៤ ក្រាម​ ។ សារធាតុញៀនប្រភេទ ហេរ៉ូអុិន(HEROIN)ទម្ងន់​សុទ្ធ ២១ គីឡូ និង១២០ ក្រាម​ ។ សរុបសារធាតុញៀនទាំងអស់ប្រមាណ ៦៥ គីឡូ និង៨៧៩.៨៤ក្រាម ។ អាវុធAK ១ដើមនិងអាវុធខ្លី២ដើមរថយន្ត ៣ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖