ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមប្រសិទ្ធពរបវរមហាប្រសើរជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តេច បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ បញ្ញាឈ្លាសវៃ សុភមង្គល និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតលើគ្រប់ភារកិច្ចក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលធីតាខ្មែរ ដ៏ឆ្នើមមួយរូប ជាឧត្តមភរិយាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ប្រពៃ ជាមាតាដ៏ល្អ ជាជីដូនដែលមានព្រហ្មវិហារធម៌ មានស្នាដៃដ៏ប៉ិនប្រសប់ និង គំនិតប្រាជ្ញាដ៏ឧត្តុង្គឧត្តមឈ្លាសវៃ ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា ប្រកបដោយគុណធម៌ សប្បុរសធម៌ និងបានចលនាភរិយាថ្នាក់ដឹកនាំជាច្រើនរូបទៀតចូលរួមចំណែកជាមួយរាជរដ្ឋ ភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះគ្រប់រូប គ្រប់ទីកន្លែងនៅទូទាំង ប្រទេស នឹងបានខិតខំលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារខ្មែរឱ្យបានខ្ពង់ខ្ពស់រុងរឿង។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖