ព័ត៌មានទាន់ហេតុការណ៍៖

ក្រហើយភ្លើងឆេះផ្ទះ អស់ទាំងទ្រព្យសម្បិត្ត និងឯកសារគ្មានសល់

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ គ្រួសារក្រីក្រមួយ ត្រូវបានអគ្គិភ័យលេបត្របាក់លំនៅដ្ឋាន អស់ស្ទើរទាំងស្រុង បូករួមទាំងថវិកាទ្រព្យសម្បត្តិ និងឯកសារ។ហេតុការណ៍នេះបានកើតឡើង  នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកើតឡើងស្ថិតនៅ ភូមិឣូរគគីក្រោម ឃុំលំទង ស្រុកឣន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថាអគ្គិភ័យ បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ទំហំ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងបាំងស្បូវដែលមាន ម្ចាស់ផ្ទះ ឈ្មោះ រ៉ន ទ្រង់ ភេទស្រី ឣាយុ២១ឆ្នាំ ប្តីឈ្មោះមុន វុីត ឣាយុ២៦ឆ្នាំ ។

  សម្ភារខូចខាតរួមមាន:

-គ្រែដេកចំនួន ០១

-ឣាគុយ ០១

-ធុងបាញ់ថ្នាំ    ០១

-ស្រូវចំនួន  ០៦បេ

ឣង្ករចំនួន      ០១បេ

-ចាន ឆ្នាំ និង ខោឣាវស្លៀកពាក់មួយចំនួន។

    ឯកសារផ្ទាល់ខ្លួនរួមមាន

ឣត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹក

សំបុត្រកំណើត                      ០២សន្លឹក

ប័ណ្ណចាក់វ៉ាក់សាំង                  ០១សន្លឹក

ប័ណ្ណក្រីក្រ                             ០១សន្លឹក

លិខិតឣាពាហ៌ពិពាហ៌              ០១សន្លឹក

និងថវិកាចំនួន ៣៦០ ០០០រៀល

មូលហេតុឪពុកម្តាយទៅចំការ កូនប្រុសអាយុ០៦ឆ្នាំ បានយកដែកកេះដុតសំរាមក្បែរផ្ទះបណ្តាលអោយឆាបឆេះជញ្ជាំងផ្ទះបាំងស្បូវ រាលរហូតដល់ឆេះផ្ទះទាំងមូល៕

ដោយ៖ប៉ែន នួន


ចែករំលែក៖